ភ្នំពេញ៖ ពេលនេះ តារាសម្តែងទម្រង់មុខស៊ិចស៊ី ឌុច លីដា និងផលិតករពីររូប ដែលមិនបញ្ចេញមុខ កំពុងតែមានរឿងទាស់ទែងគ្នាយ៉ាងខ្លាំង ដោយមិនទាន់ដឹងនៅឡើយថា ជាកំហុសរបស់អ្នកណាឲ្យប្រាកដ ព្រោះនៅតែមានការវាយប្រហារគ្នាទៅវិញទៅមកឥតឈប់ រហូតធ្លាយដំណឹងថាផលិតករមួយរូបក្នុងចំណោមនោះ នឹងដាក់ពាក់បណ្តឹងទៅលើកញ្ញា ឌុច លីដា ផងដែរ។

យ៉ាងណាមិញក្នុងនោះ តារាសម្តែងស្រី កញ្ញា នៅ សូនីតា បានធ្វើការបកស្រាយពីចរិតបស់ ឌុច លីដា ក្នុងអត្ថន័យថា៖​

«បើតាមខ្ញុំធ្លាប់ថតជាមួយគ្នា លីដា គាត់គោរពពេលវេលា និង គោរពការងារខ្លាំងណាស់ គាតមិនដែលធ្វើឲ្យក្រុមការងារចាំ រឺក៏ខកឡើយ នេះប្រហែលជាមានបញ្ហាអីពីក្រោយខ្នងហើយ»។

សារដែលកញ្ញា នៅ សូនីតា បង្ហាញពីអត្តចរិករបស់កញ្ញា ឌុច លីដា
តារាសម្តែង និងបង្ហាញម៉ូត នៅ សូនីតា

មិនតែប៉ុណ្ណោះ លោក ហ្វៃ សំអាង ដែលជាផលិតករមួយរូបដ៏ល្បីឈ្មោះ បានបញ្ចេញសារខ្លីប្រាប់ពីអត្តចរិតរបស់ លីដា ផងដែរថា៖

«មិនកាន់ជើងឌុច លីដាទេប៉ុន្តែសម្រាប់ការថតរឿងកូនពស់កេងកង លីដាគោរពពេលវេលាបានល្អណាស់»។

ទោះយ៉ាងណា យើងនៅមិនទាន់ដឹងថារឿងនឹងទៅជាយ៉ាងណាទៀតទេ មានតែរង់ចាំតាមដានទាំងអស់គ្នា៕

សារដែលលោក ហ្វៃ សំអាង បង្ហោះប្រាប់ពី ឌុច លីដា
លោក ហ្វៃ សំអាង និងភរិយា
តារាសម្តែង ឌុច លីដា
តារាសម្តែង ឌុច លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា