បរទេស៖ វគ្គជម្រុះនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅតាមទ្វីបនីមួយៗលើពិភពលោក បានបញ្ចប់ហើយ ពោលគឺនៅសល់តែរង់ចាំវគ្គ Play-Off តែប៉ុណ្ណោះ ដើម្បីបង្គ្រប់ចំនួនក្រុមទាំង៣២ សម្រាប់ធ្វើដំណើរទៅប្រទេសរុស្ស៊ីឆ្នាំក្រោយនេះ។

ក្រោយឆ្លងកាត់អស់វគ្គជម្រុះជាច្រើនប្រកួត យើងសង្កេតឃើញថា កីឡាករល្បីៗមួយចំនួនដូចជា Ronaldo, Lionel Messi, Neymar និងតារាបាល់ទាត់ល្បីៗផ្សេងៗសុទ្ធតែបានធ្វើដំណើរជាមួយក្រុមជម្រើសជាតិ ចូលរួមព្រឹត្តការណ៍ World Cup ឆ្នាំក្រោយ។

ពានរង្វាន់ World Cup

យ៉ាងណាមិញក៏មានកីឡាករល្បីៗមួយចំនួនផ្សេងទៀតផងដែរ បានខកខានឱកាសដ៏កម្រ ៤ឆ្នាំមានម្តងនេះ។

ក្នុងនោះកីឡាករល្បីៗដែលមិនបានចូលរួមប្រកួតក្នុងព្រឹត្តការណ៍ World Cup ឆ្នាំក្រោយ មានដូចជា៖  

Gareth Bale ក្រុមជម្រើសជាតិវេល
Arjen Robben ក្រុមជម្រើសជាតិហូឡង់
Arturo Vidal ក្រុមជម្រើសជាតិឈីលី
Alexis Sanchez ក្រុមជម្រើសជាតិឈីលី
Pierre-Emerick Aubameyang ក្រុមជម្រើសជាតិ Gabon
David Alaba ក្រុមជម្រើសជាតិអូទ្រីស
Mkhitaryan ក្រុមជម្រើសជាតិ Armenia
Antonio Valencia ក្រុមជម្រើសជាតិអេក្វាឌ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]