ភ្នំពេញ៖ រាល់បទចម្រៀងរបស់ តារាស្រីជួរមុខ ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា តែងតែធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំង ចំពោះសាច់ភ្លេង ស្ទីលសម្លៀកបំពាក់ ហើយជាពិសេសនោះគឺ អត្ថន័យនៃបទចម្រៀងតែម្តង។

ស្របពេលជាមួយគ្នានេះ បទចម្រៀង «What’s your name?» របស់នាង ដែលទើបតែចេញនាពេលថ្មីៗនេះ កំពុងតែទាញយកប្រជាប្រិយភាពពី ទស្សនិកជនច្រើនមែនទែន ដល់ថ្នាក់ អ្នកគាំទ្ររបស់នាងនាំគ្នា Cover តាមភ្លូកទឹកភ្លូកដី ។

យ៉ាងណាមិញ ដូចដែលប្រិយមិត្តជ្រាបហើយថា គ្រប់បទចម្រៀងញាក់របស់តារារូបនេះ គឺតែងតែមាន អត្ថន័យប្លែកៗ ហើយជាពិសេសនោះ បទចម្រៀងទាំងនោះគឺ សុទ្ធសឹងតែនិពន្ធ ដោយរួបនាងផ្ទាល់ ដូច្នេះហើយ ទើបធ្វើឲ្យបទចម្រៀងរបស់នាង កាន់តែមានការចាប់អារម្មណ៍ និងមានភាពទាក់ទាញខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ អ្នកនាង ពេជ្រ សោភា កាន់តែមានស្ទីលនៃ ការតែងខ្លួនប្លែកទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាង តែងតែចង់តាមដាន រាល់សកម្មភាពរបស់នាងគ្រប់ពេល ៕

តោះកុំឲ្យខាតពេលយូទៅមើលវីដេអូអ្នកគាំទ្រនាងCoverទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា