អាមេរិក៖ បច្ចេកវិទ្យានៅក្នុងពិភពលោកកាន់តែមានភាពជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដូចគ្នាដែរសម្រាប់បច្ចេកវិទ្យាក្នុងការផលិតយាន្តជំនិះ។ ឡានដែលមានសមត្ថភាពក្នុងការបើកបរដោយស្វ័យប្រវត្តិគឺជាបច្ចេកវិទ្យាដ៏អស្ចារ្យចុងក្រោយបំផុតនៅក្នុងវិស័យផលិតរថយន្ត។

បច្ចេកវិទ្យាសម្រាប់ដំណើរការឡានដែលបើកបរដោយស្វ័យប្រវត្តិ
បច្ចេកវិទ្យាសម្រាប់ដំណើរការឡានដែលបើកបរដោយស្វ័យប្រវត្

កាលពីថ្ងៃអង្គារ អាជ្ញាធរផ្នែកយានយន្តក្នុងរដ្ឋកាលីហ្វ័រញ៉ា បានកែតម្រូវច្បាប់របស់ខ្លួនដែលនឹងអនុញ្ញាតឲ្យរថយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិធ្វើតេស្តនៅលើដងវិថីក្នុងតំបន់របស់ខ្លួនបាន។ អាជ្ញាធរផ្នែកយានយន្តក្នុងរដ្ឋកាលីហ្វ័រញ៉ាគ្រោងនឹងដាក់សំណើទៅកាន់រដ្ឋាភិបាលអាមេរិកដើម្បីអនុម័តច្បាប់ថ្មីនេះ និងអនុញាត្តិការធ្វើតេស្តឡានដែលគ្មានតៃកុងក្នុងរដ្ឋកាលីហ្វ័រញ៉ាចាប់ពីឆ្នាំក្រោយតទៅតែម្តង។

កាលីហ្វ័រញ៉ាគឺជារដ្ឋមួយដែលមានភាពពេញនិយមមែនទែនសម្រាប់យានយន្តស្វ័យប្រវត្តិនេះ ហើយក្នុងពេលខាងមុខ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចំនួន ៤២ដែរដែលនឹងទទួលបានការអនុញាត្តិពីអាជ្ញាធររដ្ឋកាលីហ្វ័រនីញ៉ាក្នុងការធ្វើតេស្តយានយន្តស្វ័យប្រវត្តិរបស់គេនៅក្នុងរដ្ឋមួយនេះ។ 

ការធ្វើតេស្តយានយន្តដែលបើកបរដោយស្វ័យប្រវត្តិ
ការធ្វើតេស្តយានយន្តដែលបើកបរដោយស្វ័យប្រវត្តិ
ការធ្វើតេស្តយានយន្តដែលបើកបរដោយស្វ័យប្រវត្តិ
ការធ្វើតេស្តយានយន្តដែលបើកបរដោយស្វ័យប្រវត្តិ

គូរបញ្ជាក់ផងដែរថា ការអនុម័តច្បាប់ថ្មីនេះគឺជារឿងដ៏ល្អមួយសម្រាប់ក្រុមហ៊ុនដែលផលិតរថយន្តស្វ័យប្រវត្តិ  ព្រោះថាក្នុងពេលខាងមុខ គេនឹងអាចធ្វើការសាកល្បងផលិតផលរបស់គេនៅលើដងវិថីពិតៗដើម្បីដឹងពីចំណុចខ្វះខាតសម្រាប់ធ្វើការអភិវឌ្ឍឲ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]