សៀមរាប៖ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុន មេត្រូ ឡាហ្វ ស្តាយល៍ ឌីវេលុបមេន Metro Life Style Development បានប្រារព្ធពិធីប្រកាសបើកលក់ទីតាំងជាផ្លូវការនូវគម្រោង ទីកន្លែងកម្សាន្តសំបូរបែបដ៏ថ្មីស្រឡាងមួយ ដែលនឹងផុសចំកណ្តាលបេះដូងនៃខេត្តសៀមរាប ដែលមានឈ្មោះថា ដឹ ហ៊ើរីថេច វ៉ក The Heritage Walk។ គម្រោងទីកន្លែងកម្សាន្ត ដឹ ហ៊ើរីថេច វ៉ក គឺជាសំណង់មជ្ឈមណ្ឌលបែបសហគមន៍ដ៍ធំជាងគេនៅខេត្តសៀមរាប ដែលបច្ចុប្បន្នដំណើរការសាងសង់បានប្រហែល៨០ភាគរយ ហើយនឹងគ្រោងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០១៨ខាងមុខនេះ។

សំណង់ដ៏ធំនិងទំនើបមួយនេះ មិនត្រឹមតែនឹងក្លាយទៅជាទីកន្លែងប្រជុំទីដោយហាងអាហារ ល្បីៗតូចធំដ៏ថ្មី និងទំនើបជាងគេចុងក្រោយបង្អស់មិនធ្លាប់មានពីមុនមកក្នុងទឹកនៃខេត្តសៀមរាបប៉ុណ្ណោះទេ ក៍ប៉ុន្តែក៏ ជាគោលដៅលំហែកម្សាន្តប្លែកអារម្មណ៍ សម្រាប់ប្រជាជនរស់នៅខេត្តសៀមរាប ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីទទួលទានអាហារក្នុងភោជនីយដ្ឋានមានបម្រើម្ហូបច្រើនប្រភេទទាំងក្នុងស្រុកនិងបរទេស ក៏ដូចជា ចូលទស្សនាភាពយន្តល្បីៗក្នុងរោងភាពយន្តទំនើប និងកន្លែងក្មេងលេងធំទំនើបជាដើម។ គម្រោងទីកន្លែង កម្សាន្ត ដឹ ហ៊ើរីថេច វ៉ក ត្រូវបានផ្តួចផ្តើមគំនិត និងវិនិយោគដោយសហគ្រិនក្នុងស្រុក ក្រោមការរចនាស្ថាបត្យកម្ម ទាំងស្រុងយ៉ាងផ្ចិតផ្ចង់ដោយក្រុមហ៊ុន ហ្វាយ អាក Five Arc ដែលជាក្រុមស្ថាបត្យករ ល្បីល្បាញនិងជា ស្នាដៃកូនខ្មែរសុទ្ធសាធ ។ 

ពិធីប្រកាសបើកលក់ទីតាំងជាផ្លូវការគម្រោងទីកន្លែងកម្សាន្ត ដឹ ហើុរី ថេច វ៉ក

នៅដើមឆ្នាំ២០១៨ខាងមុខនេះ គម្រោងទីកន្លែងកម្សាន្ត ដឹ ហ៊ើរីថេច វ៉ក នឹងលេចរូបរាងឡើងនៅលើ ផ្ទៃដីជាង០.៧ហិចតា តាមបណ្តោយផ្លូវជាតិលេខ៦ ចំងាយប្រមាណតែ៥០ម៉ែត្រប៉ុណ្ណោះចន្លោះពីបូជនីយដ្ឋាន សក្ការៈបូជា ព្រះអង្គចេកព្រះអង្គចម និងផ្លូវបំបែកស្តុបសណ្ឋាគារសុខា។ សំណង់និងរចនាបថរបស់ ដឹ ហ៊ើរីថេច វ៉ក ផុសចេញពីទស្សនទាន អភិវឌ្ឍន៍និងអភិរក្សសម្បត្តិវប្បធម៍ និងបេតិកភ័ណ្ឌ បង្កប់ដោយអត្ថន័យ និងអត្ថរសចំរុះរួមមាន ភាពរស់រវើកនៃជីវភាពរស់នៅ សិល្បៈបុរាណ អត្តសញ្ញាណ កេរ្ត៍ដំណែល និងបេតិកភ័ណ្ឌរបស់ខ្មែរតពីសម័យអង្គរដ៏រុងរឿងមក ដែលជំរុញអោយសំណង់ផ្សារទំនើបមួយនេះ មានរចនាបទ សហសម័យ រសជាតិជារចនាបថខ្មែរលាយឡំ នឹងបរិយាកាស និងការតុបតែងផ្នែកខាងក្នុងទំនើបបែបបស្ចឹម ប្រទេស។ ការរចនាបថស្ថាបត្យកម្ម និងរូបារម្មណ៍ទាំងនេះនឹងនាំអោយ ដឹ ហ៊ើរីថេច វ៉ក ក្លាយជាគោលដៅនៃការលំហែកម្សាន្តដ៏ពេញនិយមរួមមាន បរិយាកាសជួបជុំគ្រួសារឬមិត្តភក្តិ តាមរយៈការភ្លក់ រសជាតិអាហារជាច្រើនមុខដែលនាំមកជូនដោយភោជនីយដ្ឋានក្នុងស្រុក និងបរទេសច្រើនប្រភេទ និងប្រជុំដោយ ហាងកាហ្វេល្បីៗ ដូចជា ហាងប្រោនកាហ្វេ Brown Cafe អាម៉ាហ្សូនកាហ្វេ Cafe Amazon ជាដើមក៏ដូចជាការកម្សាន្តជាមួយរោងភាពយន្តទំនើបអមកន្លែងក្មេងលេងទំនើបប្រកបដោយស្តង់ដារ ផាសុកភាពខ្ពស់ផងដែរ។

គោលបំណងដែលក្រុមហ៊ុន មេត្រូ ឡាយ្វ ស្តាយល៍ ឌីវេលុបមិន សម្រេចចិត្តវិនិយោគទៅគម្រោង ដ៏ធំមួយនេះគឺផុសចេញពីការសង្កេតឃើញថា ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលស្នាក់នៅសណ្ឋាគារផ្កាយ៤ឬ ផ្កាយ៥ មិនទាន់បានការកម្សាន្តនិងទទួលបានការបំរើពេញបរិបូរណ៍នៅតំបន់ទេសចរណ៍សៀមរាបអង្គរនៅឡើយ ដោយសារតែ ពួកគាត់ពុំសូវមានជម្រើសទទួលអាហារបែបផាសុកភាព និងប្រណិតភាពស្របទៅនឹងជីវភាពប្រចាំថ្ងៃ និងចំណូលចិត្ត របស់ពួកគាត់ នៅទីកន្លែងផ្សេងទៀតក្រៅពី ផាប់ស្រ្តីត ឬសណ្ឋាគារដែលពួកគេស្នាក់នៅផ្ទាល់។

សម្រាប់ពត៌មានលំអិតអំពីទីកន្លែងកម្សាន្ត ដឹ ហ៊ើរីថេច វ៉ក សូមទំនាក់ទំនងមកលោកសុទ្ធ សុធារៈ តាមរយៈលេខទូរស័ព្ទ៖ Tel: 017 59 46 19 / 071 9888 888 ឬតាមរយៈអ៊ីម៉េល [email protected] សម្រាប់ឱកាសក្នុងការដើម្បីបើកអាជីវកម្មឬការសហការនានា នៅក្នុងកន្លែងកម្សាន្ត ដឹ ហ៊ើរីថេច វ៉ក ចាប់ផ្តើមពីពេលនេះតទៅ។

សម្រាប់ការពត៌មានក្នុងការជួលទីតាំង សូមទំនាក់ទំងទៅកាន់លោក គីម សុវណ្ណស៊ីដេត តាមរយៈទូរស័ព្ទលេខ 078 888 447 ឬតាមរយៈអ៊ីម៉េល [email protected] អាស័យដ្ឋានដ្ឋាន ដឹ ហ៊ើរីថេច វ៉ក ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ ក្បែរផ្លូវបំបែកស្តុបអូតែលសុខា ក្រុងសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប៕

ពិធីប្រកាសបើកលក់ទីតាំងជាផ្លូវការគម្រោងទីកន្លែងកំសាន្ត ដឹ ហើុរី ថេច វ៉ក
ពិធីប្រកាសបើកលក់ទីតាំងជាផ្លូវការគម្រោងទីកន្លែងកំសាន្ត ដឹ ហើុរី ថេច វ៉ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]