ភ្នំពេញ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាល ACE នឹងចុះអនុសារណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ទៅដល់សិស្សានុសិស្សដែលទើបប្រលងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧កន្លងទៅនេះ និងទទួលបាននិទ្ទេស A ឬ B ដើម្បីសិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំនៅសាលា ACE។ កម្មវិធីផ្តល់អាហារូបករណ៍នេះ នឹងធ្វើឡើងសម្រាប់រយៈពេលពីរឆ្នាំ គឺ ២០១៧ និង២០១៨ ហើយគិតជាទឹកប្រាក់សរុបមានចំនួន ២០ មឺុនដុល្លាអាមេរិក សម្រាប់រៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលា ACE។

ACE នឹងចុះអនុសារណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់អាហារូបករណ៏ចំនួន ១០០កន្លែង ទៅដល់សិស្សានុសិស្ស

កម្មវិធីអាហារូបករណ៍នេះត្រូវបានបង្កើតឡើងដោយសាលា ACE ដែលជាផ្នែកមួយនៃកម្មវិធីជួយសង្គម (CSR) ព្រមទាំងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើននូវគុណភាពអប់រំតាមរយៈកម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។

ម្មវិធីអាហារូបករណ៍នេះស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើននូវគុណភាពអប់រំ

លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «កម្មវិធីអាហារូបករណ៍ ACE Inspiring Excellence Scholarships នេះនឹងជួយដល់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា ដែលមានសមត្ថភាពខ្ពស់ដោយផ្តល់ឲ្យពួកគេនូវជំនាញភាសាអង់គ្លេសកាន់តែប្រសើរឡើង ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមនៅក្នុងប្រទេស ឬក្រៅប្រទេស»។ លោកបានបន្តថា៖ «ជាមួយកម្រិតស្តង់ដារនៃភាសាអង់គ្លេស សិស្សានុសិស្សទាំងអស់នេះ នឹងមានឱកាសខ្ពស់ក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ជាពិសេសប្រទេសដែលនិយាយភាសាអង់គ្លេស»។

ពាក្យសុំទទួលយកអាហារូបករណ៍ ACE Inspiring Excellence Scholarships នេះនឹងបើកចាប់ពីចុងខែតុលា ហើយគណៈកម្មការរបស់ IDP នឹងធ្វើការពិនិត្យទៅលើពាក្យសុំអាហារូបករណ៍ ដោយផ្អែកលើលក្ខខណ្ឌមួយចំនួន បន្ថែមពីលើកម្រិតភាសាអង់គ្លេសរបស់ពួកគេ និងធ្វើតេស្តសមត្ថភាព ហើយលទ្ធផលនឹងប្រកាសនៅខែធ្នូ ឆ្នាំ២០១៧។

មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាល ACE

អ្នកដែលទទួលបានអាហារូបករណ៍នេះទាំង១០០នាក់ នឹងចាប់ផ្តើមឲ្យចូលរៀនវគ្គភាសាអង់គ្លេសក្រៅម៉ោងនៅសាលា ACE នៅដើមខែមករា ឆ្នាំ២០១៨ ព្រមទាំងទទួលបានឱកាសចូលរួមនៅក្នុងសកម្មភាពផ្សេងៗរបស់សាលាក្រៅពីការសិក្សាផងដែរ។

គួរបញ្ជាក់ដែរថាក្រោមគំនិតផ្តួចផ្តើមរបស់ IDP Education សាលា ACE ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ហើយបច្ចុប្បន្នជាសាលាឈានមុខគេនៅកម្ពុជាក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ដែលមានកម្មវិធីសិក្សាគ្រប់កម្រិត រូមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ៨ឆ្នាំ ដល់១៥ឆ្នាំ ភាសាអង់គ្លេសទូទៅ និងភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស និងកម្មវិធីសម្រាប់អ្នកជំនួញ និងវគ្គត្រៀមប្រឡងតេស្ត IELTS ៕

មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាល ACE
មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាល ACE
មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាល ACE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]