កោះកុង៖ ក្រុមចោរមួយក្រុម ដែលមានគ្នា៧ នាក់ ស្រី២ ប្រុស៥នាក់ ជំនាញខាងដើរលួចទ្រព្យសម្បត្តិ ប្រជា ពលរដ្ឋ តាមផ្ទះសំណាក់ និងសណ្ឋាគារ ដែលធ្វើឲ្យនគរបាលវិលមុខ រកដេកពួនពុំបាននោះ ឥឡូវត្រូវលោកអធិការនិងអធិការរង ព្រមទាំងកម្លាំងសមត្ថកិច្ច នៅក្រោមឱវាទ ក្រុងខេមរៈភូមិន្ទ ស្រាវជ្រាវក្របួចទាំងសំបុកបានទាំងព្រឹក។

ក្រុមចោរដែលលោកអធិការក្រុងខេមរៈភូមិន្ទ ធ្វើការឃាត់ខ្លួននៅម៉ោង១០ និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ ដោយក្រុមចោរ ទាំងស្រីទាំងប្រុសនោះ រួមមាន  ១- ឈ្មោះ សេង ឆៃ ភេទប្រុស  អាយុ២០ឆ្នាំ មានទីលំនៅភូមិ៤ ដងទង់ សង្កាត់មានជ័យ ២-ឈ្មោះ ប៉ែន សុគ្រី ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅស្រុកស្រែអំបិល ខេត្តកោះកុង ៣-ឈ្មោះ អ៊ុត សាន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង ៤-ឈ្មោះ ហេង ស៊ូយ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅខេត្តសៀមរាប ៥-ឈ្មោះ ឈាង ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំចាំយាម ៦-ឈ្មោះ រ៉ន ចិន្តា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ៧-ឈ្មោះ ខ្លង រ៉ា ភេទស្រី អាយុ២៦ឆ្នាំ  មានទីលំនៅខេត្តតាកែវ។

លោកអធិការក្រុងខេមរៈភូមិន្ទ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ក្រុមចោរដែលដើរលួចទ្រព្យ សម្បត្តិ ប្រជាពលរដ្ឋ និងភ្ញៀវដែលស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ធ្វើឡើងដោយមានការ រាយ ការណ៍ព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះសំណាក់ ។  ហើយនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺក្រុមចោរខាងលើ  ដើរលួចទ្រព្យសម្បត្តិភ្ញៀវដែលស្នាក់នៅផ្ទះសំណាក់កោះ កុង និងសណ្ឋាគាអាស៊ាន លួចកុំព្យូទ័រចំនួន៣គ្រឿង ទូរស័ព្ទ៤គ្រឿង។ ហើយ នៅមុនពេលចាប់ ខ្លួនក្រុម ចោរ៧នាក់បានគឺចាប់បានម្នាក់ ដែលកាមេរ៉ាចាប់រូបភាព ហើយសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនទាំងសំបុកបាន៦នាក់ទៀត ។

លោកបានបញ្ជាក់ថា ក្រុមចោរនេះ ដើរធ្វើសកម្មភាពរាល់យប់ ហើយពួកនេះប្រើប្រាស់ថ្នាំញៀន ទៀតផង។ ក្រុមចោរទាំង៧នាក់នេះលោកបានកសាងសំណុំរឿងបញ្ជូនទៅស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីវិនិច្ឆ័យទៅតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]