ខេត្តកណ្តាល ៖ ​តើ​ប្ដី​ណា​ទ្រាំ​បាន ពេល​តាម​ទាន់​ប្រពន្ធដែល​​ស្រលាញ់ បាន​នាំ​ប្រុស​ស្នេហ៍​ទៅ​រួមមេត្រី​ក្នុងផ្ទះ​សំណាក់ ធ្វើ​ឱ្យ​ប្ដី​ទប់ ចិត្ត​មិន​បាន ក៏​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច​ឱ្យឃាត់​ខ្លួន​​ជាក់ស្ដែង កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​១០ តុលា ​ចំណុច​ផ្ទះសំណាក់​យីហោ «ឧត្តុ​ង​មហា​ហេង​» ក្នុង​ភូមិ​ចតុទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ប៉ុន្តែ​ពេល​​បញ្ជូន​មកដល់​តុលាការ ត្រូវ​បុរស​ជា​ប្ដីបែរ​​ទន់​ចិត្ត​​សុំ​ដក​ពាក្យបណ្ដឹងវិញ ។

ប្រភពឱ្យ​ដឹងថា គូ​ស្នេហ៍​​គូ​​នេះ ​ត្រូវ​បាន​នគរបាល​ការិយាល័យប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន ប​ញ្ជូ​ន​​មក​តុលា​ការ ដើម្បី​បន្ត​នីតិវិធី ប៉ុន្តែព្រះរាជអាជ្ញា​រងមិន​ទាន់​ចោទប្រកាន់​ជា​ផ្លូវការទេ ដោយបាន​បញ្ជូន​ខ្លួនគូ​ស្នេហ៍​នេះ ទៅឃុំ​ខ្លួនប​ណ្ដោះ​អាសន្ន​ នៅ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ វិញ​មួយ​យប់​ ។

​​ប្រភព​​ពី​មន្ត្រី​នគរបាល​ខេត្តកណ្ដាល​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១១​ តុលា គូ​​ស្នេហ៍​​​នេះ ត្រូវ​បាន​ដោះ​លែង​ឱ្យ​​មាន​​សេរីភាព​វិញ ដោយសា​រភាគី​ដើម​ប​ណឹ​ង បុរស​ជា​ប្ដី​បាន​ដក​ពាក្យបណ្ដឹង​វិញ និង​ទន់​ចិត្តលើកលែង​ទោស​​កំហុស​ឱ្យ​​ប្រពន្ធ​ខ្លួន និង​​ដោយ​មានការ​ធានា​ពី​មេធាវី​ផង​ដែរ​។ ចំណែក​បុរស​ដែល​ជា​សហា​យ​ស្មន់​មានកូន​មួយ បាន​លែងលះ​ជាមួយ​ប្រពន្ធ ដោយ​មាន លិខិត​ស្នាម​ត្រឹមត្រូវ ​។

គួរ​បញ្ជាក់​ថា គូរ​ស្នេហ៍​​​នេះ ត្រ​វ​បាន​នគរបាល​ស្រុកពញ្ញាឮឃាត់ខ្លួន​​តាម​ពាក្យបណ្ដឹង បុរស​ជា​ប្ដីឈ្មោះ​យូ សអាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ជា​ជាង​ធ្មេញ រស់នៅ​ភូមិ​ឃ្នង ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ ។ រីឯប្រពន្ធ​ឈ្មោះ​ជុំ សង់​ទី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរអ៊ិស្លាម ។ ចំណែក​ប្រុស​​ស្នេហ៍​ឈ្មោះ​សេត អះ​ម៉ាត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែ​រ​ស្លា​ម ជា​​លក់​គុយ​ទាវ មាន​ទីលំនៅ​ភូមិ​ព្រៃ​នី​ស ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០២ គាត់​និង​ប្រពន្ធ​បាន​រៀង​ការ ដោយ​បាន​ចុះ​សំបុត្រ​អា​ពា​ហ៍​

ពិពា​ហ៍ត្រឹមត្រូវ ហើយ​រួមរស់​ជាមួយ​គ្នា​បានកូន​ស្រី​ពីរ​នាក់ ​។ បុរស​ជា​ប្ដី​បន្ត​ថា នៅ​ដើមឆ្នាំ​២០១៦ គាត់​មានការ​សង្ស័យ​​ប្រពន្ធ​គាត់ មានចិត្ត​ផិតក្បត់​គាត់​មាន​ស្នេហ៍លួចលាក់​ជាមួយ​បុរស​ឈ្មោះសេត អះ​ម៉ាត់ ហើយ​ក៏​បាន​តាមដាន​ប្រពន្ធ​គាត់ រហូត​ដល់​ថ្ងៃខែ​កើត​ហេតុ​ខាង គាត់​បាន​បាត់​ប្រពន្ធ​ពី​ផ្ទះ ក៏​បាន​តាមដាន ស្រាប់តែ​រក​ឃើញ​នៅ​ជាមួយ​សាហា​យ ក្នុងផ្ទះ​សំណាក់​យីហោ «ឧត្តុ​ង​មហា​ហេង​» រួច​គាត់​ក៏​បាន​មក​ប្តឹង​ផ្ទាល់មាត់​នគរបាល​ប៉ុស្តិ៍​វិហារ​ហ្លួង ឱ្យ​ជួយ​អន្តរាគមន៍តែម្តង ។

គូ​ស្នេហ៍​​គូ​​នេះ ​ត្រូវ​បាន​នគរបាល​ការិយាល័យប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន ប​ញ្ជូ​ន​​មក​តុលា​ការ ដើម្បី​បន្ត​នីតិវិធី ប៉ុន្តែព្រះរាជអាជ្ញា​រងមិន​ទាន់​ចោទប្រកាន់​ជា​ផ្លូវការទេ
គូ​ស្នេហ៍​​គូ​​នេះ ​ត្រូវ​បាន​នគរបាល​ការិយាល័យប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន ប​ញ្ជូ​ន​​មក​តុលា​ការ ដើម្បី​បន្ត​នីតិវិធី ប៉ុន្តែព្រះរាជអាជ្ញា​រងមិន​ទាន់​ចោទប្រកាន់​ជា​ផ្លូវការទេ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]