ក្មេងប្រុសដ៏អស្ចារ្យមា្នក់ អាយុ៤ឆ្នាំដែលមាន ម្រាមដៃចំនួន១៣ម្រាម និងម្រាមជើងចំនួន ១២ម្រាម។

តាមប្រភពព័ត៌មានមួយរបស់ អង់គ្លេសបានឲ្យដឹងថាក្មេងប្រុសម្នាក់នេះ ឈ្មោះ Arpan Saxena  អាយុ៤ឆ្នាំរស់នៅ ប្រទេសឥណ្ឌា។ នេះគឺជារឿងមួយ ដែលកម្រមាន ក្មេងប្រុសម្នាក់ដែលមានម្រាម ប្រាំច្រើនជាងមនុស្សទូទៅផ្សេងទៀត ដោយសារតែ ភាពឥតរបៀបរៀបរយរបស់កោសិកា របស់ក្មេងទើបធ្វើឲ្យ មានការកើនឡើងនូវចំនួនកោសិកា ខុសពីមនុស្សដ៏ទៃទៀត។

យ៉ាងណាមិញ ក្មេងប្រុសArpan មានភាពរីករាយជាមួយ និងជិវិតរបស់គេ។ Arpan បានប្រាប់ថា គេចូលចិត្តណាស់ នៅពេលដែលមាន មនុស្សមកសំុគេថតរូប ប៉ុន្ដែមានរឿងមួយដែលគេមិនចូលចិត្តនោះ គឺគេមិនអាចដើរទៅណាឆ្ងាយបាន ពីព្រោះគ្មានស្បែកជើងណាមួយ ដែលត្រូវនឹងជើងរបស់គេឡើយ។ ឪពុករបស់ Arpan ឈ្មោះ Anil Saxena អាយុ៣៥ ជាអ្នករត់ឆៃកែវ បានប្រាប់មកថា ពីដំបូង Arpan មានម្រាមដល់ទៅ ២៦ ប៉ុន្ដែកាលពី ២ឆ្នាំមុន Arpan បានបាត់បង់ម្រាមមួយដោយចៃដន្យ។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]