(ភ្នំពេញ)៖ ម្ចាស់មេដាយមាស១ ប្រាក់១ សំរឹទ្ធ១ ទាំង៣រូប ដែលដណ្តើមបានក្នុងព្រឹត្តិការណ៍កីឡាកាយវប្បកម្មពិភព លោក (កីឡាសាច់ដុំ) បានធ្វើដំណើរមកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧ នេះ មុនធ្វើពិធីដង្ហែអមដោយរថយន្ត និងម៉ូតូធំ ១២គ្រឿងនៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ។

មេដាយពិភពលោកទាំង ៣គ្រឿងខាងលើគឺដណ្ដើមបានដោយកីឡាករ សំបូរ ណាន ឈ្នះមេដាយមាស១គ្រឿង កីឡាករ តឹក ប៊ុនវី ឈ្នះមេដាយប្រាក់១គ្រឿង និងកីឡាករ ណុំ សុបិន្ដ ឈ្នះមេដាយសំរឹទ្ធ១គ្រឿងពីព្រឹត្តិការណ៍ កីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី៩ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី២-៩ ខែតុលា ឆ្នាំ២០១៧។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ប្រវត្តិសាស្រ្តហើយសម្រាប់កីឡាកាយវប្បកម្ម ដែលដណ្តើមបានមេដាយកម្រិត ពិភពលោក ក្រោយពេលកីឡាប៉េតង់ និងកីឡាវ៉ូវីណាម ក៏ធ្លាប់ឈ្នះមេដាយពិភពលោកនេះ បានយ៉ាងផុលផុសនាពេលថ្មីៗកន្លងទៅដែរ៕

ម្ចាស់មេដាយកីឡាកាយវប្បកម្មពិភពលោក ទាំង៣រូប ធ្វើដំណើរមកដល់កម្ពុជាវិញហើយ

នេះជាលើកទី១ប្រវត្តិសាស្រ្តហើយសម្រាប់កីឡាកាយវប្បកម្ម ដែលដណ្តើមបានមេដាយកម្រិត ពិភពលោក
នេះជាលើកទី១ប្រវត្តិសាស្រ្តហើយសម្រាប់កីឡាកាយវប្បកម្ម ដែលដណ្តើមបានមេដាយកម្រិត ពិភពលោក

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]