ថ្នាំបំបាត់ការឈឺចាប់មានច្រើនប្រភេទមានលក់នៅលើទីផ្សារ។ ប៉ុន្តែការប្រើប្រាស់ថ្នាំច្រើនប្រភេទពេក និងរយៈពេលប្រើប្រាស់យូរអង្វែង បែរជាអាចបង្កឱ្យមានហានិភ័យកើតឡើងចំពោះសុខភាពទៅវិញ។ មានមនុស្សមួយចំនួនបានដឹងពីផលវិបាកទាំងនោះ តែក៏មិនអាចចៀសផុតពីការប្រើប្រាស់ថ្នាំទាំងនោះដដែល ក្នុងការបំបាត់អាការឈឺចាប់តាមរាងកាយ។

ជាដំណឹងល្អមួយ ដែលការពិតទៅមានរូបមន្តធម្មជាតិជាច្រើន ដែលអាចធ្វើឱ្យអ្នកចៀសផុតពីការប្រើប្រាស់ថ្នាំទាំងនោះបាន ហើយថែមទាំងមានប្រសិទ្ធភាពផងដែរ។ 

ថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្តមួយប្រភេទ ដើម្បីធ្វើប្រេងរឹត និងលាបសម្រាប់ការឈឺចាប់តាមរាងកាយ និងសាច់ដុំដូចតទៅ៖ 

# វិធីធ្វើប្រេងបំបាត់ការឈឺចាប់

គ្រឿងផ្សំ

- អំបិលសមុទ្រ ១០ស្លាបព្រា

- ប្រេងអូលីវ ២០ស្លាបព្រា

ការអនុវត្ត

ងាយៗ គ្រាន់តែយកគ្រឿងផ្សំខាងលើលាយបញ្ចូលគ្នាឱ្យសព្វជាការស្រេច។ អ្នកអាចយកវាទៅច្រកទុកក្នុងក្រឡ ឬកែវបិទមាត់ជិត ហើយរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ និងចៀសផុតពីកម្តៅថ្ងៃ រួចទុកចោលរយៈពេល ២ ទៅ៣ថ្ងៃសឹមយកមកប្រើការនៅពេលក្រោយ។  

មិនធ្លាប់ដឹងសោះថា វិធីធ្វើប្រេងលាបរឹតបំបាត់រាល់បញ្ហាឈឺចាប់តាមរាងកាយ ងាយៗហើយបែបធម្មជាតិទៀត

# របៀបប្រើប្រាស់

- ជារៀងរាល់ព្រឹកអ្នកអាចយកគ្រឿងផ្សំនោះមកធ្វើការម៉ាស្សាតិចៗត្រង់កន្លែងដែលមានការឈឺចាប់ដូចជា កញ្ចឹងក ខ្នង ប្រអប់ដៃ ប្រអប់ជើង ឬចំណុចត្រង់ណាក៏បានដែលអ្នកមានអាការឈឺចាប់ ត្រង់ឆ្អឹងឆ្អែង ឬសាច់ដុំជាដើម។

- រយៈពេលដំបូងៗម៉ាស្សាត្រឹមតែ ២ ឬ ៣នាទីបានហើយ រួចថ្ងៃបន្ទាប់ៗអ្នកក៏អាចធ្វើការម៉ាស្សារហូតដល់ទៅ ២០នាទីបាន។

- បន្ទាប់ពីធ្វើការម៉ាស្សារួចអ្នកអាចយកក្រណាត់ស្អាត ស្ងួតមកជូតចេញ ហើយអាចលាបក្រែម ឬម្សៅកូនក្មេងបើសិនជាមានការរលាកកើតឡើង។ អ្នកនឹងទទួលបានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រឹមតែអាចព្យាបាលអាការឈឺចុកចាប់តាមរាងកាយប៉ុណ្ណោះទេ ថែមទាំងអាចការពារ និងបង្ការរាល់បញ្ហាឈឺចាប់ទាំងនេះទៀតផង ដោយគ្រាន់តែអនុវត្តវិធីបែបនេះរយៈពេល ១០ថ្ងៃជាប់ៗគ្នាតែប៉ុណ្ណោះ។

ចំណាំ៖ កុំបារម្ភអី បើសិនជាបន្ទាប់ពីប្រើប្រាស់ប្រេងមួយប្រភេទនេះហើយ បង្កឱ្យអ្នកមានអាការឈឺក្បាល វិលមុខនោះ ព្រោះវាបានបង្ហាញពីប្រសិទ្ធភាពក្នុងការប្រើប្រាស់គ្រឿងផ្សំមួយប្រភេទនេះ។

# គុណប្រយោជន៍

មិនត្រឹមតែអាចជួយបន្ធូរបន្ថយអាការឈឺចាប់តាមរាងកាយ ដូចជាឈឺសាច់ដុំ ឈឺឆ្អឹងឆ្អែង ឈឺខ្នង ឈឺចុកចាប់រោយកញ្ចឹងក និងឈឺក្បាលប៉ុណ្ណោះទេ តែរូបមន្តមួយនេះអាចជួយធ្វើឱ្យឈាមដើរស្រួល បណ្តេញជាតិពុលតាមរាងកាយ ពង្រឹងប្រព័ន្ធភាពស៉ាំ និងបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អថែមទៀតផង៕  

មិនធ្លាប់ដឹងសោះថា វិធីធ្វើប្រេងលាបរឹតបំបាត់រាល់បញ្ហាឈឺចាប់តាមរាងកាយ ងាយៗហើយបែបធម្មជាតិទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]