ថៃ៖  ក្រៅពីការកែប្រែទម្រង់មុខ ច្រមុះ និងដើមទ្រូងហើយនោះ នៅពេលថ្មីៗនេះ ការកែសម្ផស្សបែបថ្មីមួយទៀត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃ នោះគឺ “3D Vag”។ 

“3D Vag” គឺជាសេវាកម្មមួយ ដែលមិត្តនារីគ្រប់រូប អាចចាក់សារធាតុខ្លាញ់ដែលបូមចេញពីដងខ្លួន​ ចូលទៅក្នុងតំបន់ពិសេស ដើម្បីឲ្យវាមានរូបរាងក្រពុំ មើលទៅដូចជាយុវវ័យយ៉ាងអ៊ីចឹង។

ការកែសម្ផស្សបែបថ្មីនេះ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបុគ្គលិកមន្ទីរពេទ្យម្នាក់បានធ្វើការបង្ហោះរូបភាព មុន និងក្រោយការប្រើប្រាស់សេវាកម្ម “3D Vag” ដោយមានភ្ជាប់ជាមួយរូបភាពរបស់អ្នកជំងឺកំពុងដេកនៅលើគ្រែពេទ្យផងនោះ។

ការកែសម្ផស្សបែបថ្មីមួយទៀត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងបណ្តាញសង្គមនៅប្រទេសថៃ

បើគិតមកត្រឹមថ្ងៃនេះ រូបភាពដែលបានបង្ហោះនោះ ត្រូវបានគេចែករំលែក រហូតដល់ទៅជាង ១៣ ០០០ដងឯណោះ។

ស្របពេលដែលអ្នកលេងបណ្តាញសង្គមជាច្រើន កំពុងភ្ញាក់ផ្អើលចំពោះសេវាកម្មនេះ នារីៗមួយចំនួនក៏បានចាប់អារម្មណ៍ និងសួរនាំព័ត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុកផងដែរ។

គ្រូពេទ្យវះកាត់ម្នាក់បានឲ្យដឹងថា ដំណើរការនៃការកែសម្ផស្ស គឺចាប់ផ្តើមដំបូងពីការបូមសារធាតុខ្លាញ់ដែលលើស ចេញពីរាងកាយរបស់អ្នកជំងឺ ដូចជានៅតំបន់ ត្រគៀក ឬសាច់ដុំជាដើម។ បន្ទាប់មកទៀត គេយកសារធាតុខ្លាញ់ទាំងនោះ ចាក់ចូលទៅក្នុងថ្ងាសនៃតំបន់ពិសេសតែម្តង។

គួរបញ្ជាក់ថា សេវាកម្មនេះ មានតម្លៃ ៥ម៉ឺនបាត (ប្រហែល១ ៥០០ដុល្លារ)។

ទោះជាយ៉ាងណា គេមិនដឹងថាសេវាកម្មនេះមានសុវត្ថិភាព ឬអត់ទេ៕

រូបភាពដែលបង្ហោះដោយបុគ្គលិករបស់មន្ទីរពេទ្យ
រូបភាពមុន និងក្រោយទទួលយកសេវាកម្ម “3D Vag”
រូបភាព សារធាតុខ្លាញ់ ដែលបង្ហោះដោយបុគ្គលិករបស់មន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]