សិស្សស្រី អាយុ ៧ ឆ្នាំ ម្នាក់ ត្រូវបាន គ្រូម្នាក់រំលោភយ៉ាង ឃោឃៅ ក្នុងសាលារៀនមួយក្នុងប្រទេស អេស៊ីប។ យោងតាមសេចក្តីរាយការណ៏របស់កាសែត Elfagr និយាយថា ក្មេងស្រីរងគ្រោះ រៀននៅសាលាមួយឈ្មោះ Al Mawasatt។

 ថ្ងៃមួយនាងត្រលប់មកពីសាលារៀនវិញ នាងបានយំដោយឈឺចាប់ ពេលនោះឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ តក់ស្លុតយ៉ាងខ្លាំង ដោយមើលឃើញ ឈាមដែល ប្រលាក់នឹង សំលៀកបំពាក់របស់នាង។ ឪពុកម្តាយរបស់នាងបាន សួរនាង អំពី មូលហេតុដែលកើតឡើងនៅសាលារៀន និង និយាយពី មូលហេតុដែលប្រលាក់ឈាមនោះ។ ក្រោយមកក្មេងស្រីនិយាយប្រាប់ឪពុកម្តាយថា គ្រូរបស់នាងម្នាក់ អាយុ៤៣ឆ្នាំ បានបិទទ្វារ ហើយ ចាប់ដោះអាវនាង ហើយ ចាប់រំលោភនាង។ ក្មេងស្រីរងគ្រោះថែមទាំងនិយាយប្រាប់ឪពុកម្តាយរបស់នាងថា គ្រួបង្រៀននោះ គំរាមសម្លាប់នាង ប្រសិនបើនាងនិយាយរឿងរំលោភទៅប្រាប់គេ។ ចំណែកអ្នកគ្រប់គ្រងសាលា និយាយថា គ្រូបង្រៀនរូបនោះ ធ្វើការនៅសាលា Al Mawasatt អស់ពេល២០ឆ្នាំហើយ។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]