(ភ្នំពេញ)៖ ពិធីការិនីជើងចាស់ និងមានឥទ្ធិពលក្នុងស្រទាប់សិល្បៈ អ្នកនាង យុគ ចិន្តា ត្រូវបានមិត្តៗអ្នកពេញនិយម លេងបណ្ដាញហ្វេសប៊ុក និយាយថា នាងនៅតែមានសម្រស់ស្រស់ស្អាត មិនចាញ់ពិធីការិនីក្មេងៗស្រករប៉ុន្មានទេ ដោយគេតែងតែសង្កេតឃើញនាង មានស្ទីលស្លៀកពាក់ប្លែកៗ សម័យចំសម័យ បុរាណចំបុរាណ។ យ៉ាងណាមិញ ថ្មីៗនេះ ពិធីការិនី អ្នកនាង យុគ ចិន្តា មានដំណើរកំសាន្ដទៅកន្លែងទេសចរណ៍នានា ទាំងក្នុង និងក្រៅប្រទេសជាញឹកញយ ខណៈកាលពីម្សិលមិញ នាងបានបង្ហោះរូបដើរផ្សារមួយចំនួន ដោយលាយឡំជាមួយនឹងពាក្យពេចន៍គួ រឲ្យចាប់អារម្មណ៍ជាច្រើន។

ជាក់ស្ដែងក្នុងនោះ អ្នកនាង យុគ ចិន្តា បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «សួស្តីចាស់! មិនមែនជាអ្នកមានលុយសំបូរហូរហៀអីទេ ប៉ុន្តែអ្វីដែលស្រឡាញ់ចូលចិត្ត គឺការ Shopping ហើយធ្វើអ្វីដែលសប្បាយៗ សំរាប់សេចក្តីសុខមួយក្នុងចំណោម សេចក្តីសុខទាំងឡាយនៃជីវិត ហើយមួយជីវិតមាន១០ឆ្នាំប៉ុន្មានដង ត្រូវចេះរកសេចក្តីសុខ ដើម្បីខ្លួនឯង ព្រោះមិនមែនសុខៗវារត់មករកយើង ដោយងាយៗនោះទេ ស្រឡាញ់អ្វីដែលយើងកំពុងមាន ថែរក្សាអ្វីដែលកំពុងតែល្អៗ ជុំវិញខ្លួន»។

ជាមួយនឹងសារដ៏មានអត្ថន័យមួយនេះ គឺអ្នកនាង យុគ ចិន្តា ចង់បានន័យថា ទោះបីមិនមានលុយកាក់ច្រើនហូរហៀ យ៉ាងណាក៏ដោយ ក៏អាចមានសេចក្ដីសុខ ភាពសប្បាយរីករាយបានដែរ ប្រសិនបើយើងចេះ ស្វែងរកវា ព្រោះសេចក្ដីសុខមិនរត់មករកយើងនោះទេ ត្រូវចេះរីករាយនូវអ្វីដែលខ្លួនមាន។ អ្វីដែលសំខាន់នោះ គឺត្រូវចេះថែរក្សាអ្វី ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់យើង និងធ្វើល្អចំពោះមនុស្សជុំវិញខ្លួន ព្រោះនេះក៏ជាសេចក្ដីសុខមួយដែរ។

សួមបញ្ជាក់ថា អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីរបស់កម្ពុជាមួយរូប ដែលអាចប្រើប្រាស់ភាសាភាសាអង់គ្លេស និងភាសាថៃបានយ៉ាងល្អ សម្រាប់ការដំណើរការកម្មវិធីនានា និងការធ្វើដំណើរកំសាន្ដ ផ្ទាល់ខ្លួនជាដើម៕

ពិធីការិនីជើងចាស់ និងមានឥទ្ធិពលក្នុងស្រទាប់សិល្បៈ អ្នកនាង យុគ ចិន្តា

អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីរបស់កម្ពុជាមួយរូប ដែលអាចប្រើប្រាស់ភាសាភាសាអង់គ្លេស និងភាសាថៃបានយ៉ាងល្អ សម្រាប់ការដំណើរការកម្មវិធីនានា និងការធ្វើដំណើរកំសាន្ដ ផ្ទាល់ខ្លួនជាដើម

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា