ភ្នំពេញ៖ កាលពីមួយរយៈមុននេះ តារាកំប្លែងពូកែសម្តី នាង ខ្ញុង និងតារាកំប្លែងរួមក្រុម នាយ កៃដ ត្រូវបានទម្លាយថា អ្នកទាំងពីរកំពុងតែទំនាក់ទំនងស្នេហ៍ស្អិតរមួតជាមួយគ្នា រហូតឈានដល់ មានការដឹងឮពីចាស់ទុំទាំងសងខាង ថែមទាំង បានបោះទុនរកស៊ីជាមួយគ្នា ទៅលើមុខរបរទទួលធ្វើម្ហូបការ កាត់សក់ និងជួលភ្លេងខ្មែរ-ភ្លេងសម័យ ថែមទៀតផង។

ទាក់ទងនឹងរឿងនេះផងដែរ អ្នកមេម៉ាយកូន១ នាង ខ្ញុង ធ្លាប់បានធ្វើការច្រាលចោលម្តងទៅហើយ ចំពោះដំណឹងលេចឮមួយនេះ។ ប៉ុន្តែមិនថាយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងជិតបានឡើយ ដោយតាមរយៈសកម្មភាព និងទង្វើយកចិត្តទុកដាក់មើលថែគ្នា លើសពីមិត្តរួមការងារ ដែលជាពិសេសនោះ គេតែងគេសង្កេតឃើញថា អ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នារហូត សូម្បីតែពេលទៅធ្វើការ ឬក៏ទៅវត្តធ្វើបុណ្យ ក៏មាននាយ កៃដ ទៅតាមជាមួយយ៉ាងស្អិត ដូចជាគូស្នេហ៍ល្អូកល្អឺននឹងគ្នាដូច្នោះដែរ។

ដោយឡែក ថ្មីៗនេះ នាយ ខ្ញុង ក៏ស្រាប់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្ញើលជាថ្មីម្តងទៀត ដោយនាងបានបានបង្ហោះរូបថត ស្និតស្នាល ជាមួយនឹងនាយ កៃដ ប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង ដែលវារឹតតែបញ្ជាក់កាន់តែច្បាស់ពី ទំនាក់ទំនងស៊ីជម្រៅរបស់ គូស្នេហ៍មួយគូនេះផងដែរ៕   

ខ្ញុង បង្ហោះរូបជាមួយ នាយ កៃដ ដោយបើកចំហរ
ខ្ញុង បង្ហោះរូបជាមួយ នាយ កៃដ ដោយបើកចំហរ
ខ្ញុង បង្ហោះរូបជាមួយ នាយ កៃដ ដោយបើកចំហរ
ខ្ញុង និង នាយ កៃដ
ខ្ញុង និង នាយ កៃដ
ខ្ញុង និង នាយ កៃដ
ខ្ញុង និង នាយ កៃដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ កៃដ