ភ្នំពេញ៖ បន្ទាប់ពីជួបឧបសគ្គជាច្រើនលើកច្រើនដងក្នុងជីវិត ពេលនេះ អ្នកនាង ស្វែង សុជាតា ដែលអ្នកទាំងអស់គ្នាស្គាល់ថាជាតារាជើងចាស់ និងមានសមត្ថភាពខ្ពស់ក្នុងការសម្តែង បានទៅសុំសីលនៅទីកន្លែងស្ងប់ស្ងាត់ ក្រោយទំនេរពីការងារសិល្ប:។

តួយ៉ាងស្រាប់តែថ្មីៗនេះ មានហេតុការណ៍មួយកើតឡើងចំពោះអ្នកនាង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រិយមិត្តនៅក្នុងបណ្តាញសង្គមផងដែរ។

ក្នុងនោះ តារាសម្តែងចាស់វស្សារូបនេះ បានបង្ហោះរូបភាពមួយសន្លឹកក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដោយមានការងឿងឆ្ងល់ លើរូបចម្លែកមួយដែលផុសចេញនៅលើថ្ងាសរបស់នាង មិនដឹងថាជារូបអ្វីឲ្យប្រាកដឡើយ។

ចំពោះរឿងមួយនេះ សូម្បីអ្នកនាងផ្ទាល់ក៏មានភ្ញាក់ផ្អើលមិនតិចទេ ដែលឃើញរូបបែបហ្នឹងនៅជាប់ក្នងទូរស័ព្ទដៃរបស់ខ្លួន៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរូបមួយនេះ? 

រូបភាពចម្លែកនៅលើថ្ងាសរបស់អ្នកនាង ស្វែង សុជាតា
រូបភាពចម្លែកនៅលើថ្ងាសរបស់អ្នកនាង ស្វែង សុជាតា
រូបភាពចម្លែកនៅលើថ្ងាសរបស់អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា និងសមាជិកអ្នកទៅសុំសីល
គណនីហ្វេសប៊ុក អ្នកនាង ស្វែង សុជាតា ដែលបានបង្ហោះជារូបភាព និងសារខ្លីមួយ
តារាសម្តែង ស្វែង សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា