នេះគឺជារឿងដែលធ្វើឲ្យមនុស្សប្រុសមួយចំនួន មិនជឿទៅលើវា ដោយសារតែមាននារីដ៏ស្រស់ស្អាតម្នាក់ បានសម្តែងនូវចិត្តលួចស្រលាញ់ និងសារភាពប្រាប់ទៅមនុស្សដែលខ្លួនស្រលាញ់ តាមរយៈការសរសេរពាក្យពេចន៏ស្នេហ៏ នៅលើដងខ្លួនរបស់នាង ដើម្បីធ្វើឲ្យមនុស្សដែលខ្លួនស្រលាញ់រញ្ជួយចិត្ត និងព្រមទទួលយកនាង។

នារីវ័យក្មេងដ៏ស្រស់ស្អាតនេះ គឺជាជនជាតិចិន ហើយបានសរសេរពាក្យពេចន៏ស្នេហ៏នៅលើដងខ្លួន និងបានបង្ហោះរូបរបស់នាងពេញអិនធើណេត ដើម្បីឲ្យគេបានដឹងអំពីសេចក្តីស្នេហារបស់នាង។ យ៉ាងណាម៉ិញនៅក្នុងវេបសាយរបស់ប្រទេសចិន បានឲ្យដឹងថា មានមនុស្សជាច្រើន គឺជាមនុស្សអាធ្មានិយម ព្រោះដោយសារតែចង់ល្បី ឬចង់ឲ្យនរណាម្នាក់ដឹងរឿងសំងាត់អ្វីមួយ គឺពួកគេតែងតែធ្វើការបង្ហោះរឿង ឬរូបភាពអាថ៌កំបាំងរបស់ពួកគេ មកលើវេបសាយអិនធើណេត ដើម្បីឲ្យគេបានដឹង បានឃើញ។

ដូចគ្នានេះដែរ នារីវ័យក្មេងដ៏ស្រស់ស្អាតមួយរូបនេះ គឺមកពីសេចក្តីស្រលាញ់ទើបធ្វើឲ្យនាង រញ្ជួយចិត្ត ហើយហ៊ានសម្តែងទង្វើទាំងនេះចេញមក ដើម្បីឲ្យអ្នកដែលខ្លួនស្រលាញ់បានដឹង។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]