កាហ្វេជាភេសជ្ជៈមួយប្រភេទដែលត្រូវបានគេពេញនិយមទទួលទានទូទាំងពិភពលោក សូម្បីតែប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសយើងក៏មានការពេញនិយមយ៉ាងខ្លាំងផងដែរ នូវរបៀបរបបទទួលទានកាហ្វេជាប្រចាំបែបនេះ។

អ្នកខ្លះចូលចិត្តទទួលទានកាហ្វេដោយសាររសជាតិ និងក្លិនឈ្ងុយរបស់វា ប៉ុន្តែមានរឿងរ៉ាវមួយចំនួនអំពីកាហ្វេដែលអ្នកមិនធ្លាប់បានដឹង ព្រោះក្រៅពីរសជាតិ និងក្លិនរបស់វាហើយ គុណសម្បត្តិរបស់កាហ្វេក៏អាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលផងដែរ។

ថ្ងៃនេះយើងនឹងលើកយក រឿងពិតទាំង ៧យ៉ាងនៃកាហ្វេដែលធ្វើឱ្យអ្នកធ្លាប់ទទួលទានកាហ្វេសប្បាយចិត្តនឹងគុណសម្បត្តិរបស់វា ចំណែកអ្នកដែលមិនធ្លាប់គិតថាចង់ផឹកកាហ្វេសោះ ប្រាកដជាចង់សាកផឹកមួយពែងជាក់ជាមិនខានទេ៖

# ជួយបង្កើនសមត្ថភាពខួរក្បាល

អ្នកនឹងចាប់អារម្មណ៍ថារាល់ពេលអ្នកផឹកកាហ្វេធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ បំបាត់អាការងងុយគេង ងោកងុយជាដើម មិនតែប៉ុណ្ណោះទេ ជាតិស្ករគ្លុយកូស និងសាធាតុកាហ្វរអ៊ីននៅក្នុងកាហ្វេអាចជួយរំញោចកោសិកាខួរក្បាលឱ្យមានសកម្មភាពរស់រវើក និងស្វាហាប់ផងដែរ។

អ្នកនឹងចាប់អារម្មណ៍ថារាល់ពេលអ្នកផឹកកាហ្វេធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ បំបាត់អាការងងុយគេង ងោកងុយជាដើម មិនតែប៉ុណ្ណោះទេ ជាតិស្ករគ្លុយកូស និងសាធាតុកាហ្វរអ៊ីននៅក្នុងកាហ្វេអាចជួយរំញោចកោសិកាខួរក្បាលឱ្យមានសកម្មភាពរស់រវើក និងស្វាហាប់ផងដែរ

# ជួយឱ្យសម្ពាធឈាមកើនឡើង

កាហ្វេអាចជួយធ្វើឱ្យអ្នកដែលមានសម្ពាធឈាមខ្សោយហៅថា Hypotensive មានសម្ពាធឡើងមកក្នុងកម្រិតធម្មតាប្រក្រតីវិញបាន ជាពិសេសអ្នកដែលមានជំងឺហឺត (Hypertensive) ក៏អាចផឹកកាហ្វេបានផងដែរ។ តែសូមប្រយ័ត្ន និងចៀសវាងផឹកកាហ្វេចំពោះ អ្នកដែលមានជំងឺបេះដូង សម្ពាធបេះដូងឡើងខ្ពស់ (ចង្វាក់បេះដូងលោតញាប់) និងអ្នកដែលមានប្រតិកម្មជាមួយកាហ្វេជាដើម។

កាហ្វេអាចជួយធ្វើឱ្យអ្នកដែលមានសម្ពាធឈាមខ្សោយហៅថា Hypotensive មានសម្ពាធឡើងមកក្នុងកម្រិតធម្មតាប្រក្រតីវិញបាន

# ពង្រឹងប្រព័ន្ធភាពស៉ាំរាងកាយ

ក្នុងកាហ្វេមួយកែវ អាចជួយកាត់បន្ថយហានិភ័យពីជំងឺផ្សេង និងការស្លាប់មុនអាយុ នោះក៏ដោយសារកាហ្វេបានជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយឱ្យកាន់តែរឹងមាំ ជួយធ្វើអោយថ្លើម បេះដូង និងប្រព័ន្ធរំលាយអាហារ មានសុខភាពល្អ និងដំណើរការល្អ។ គួរចងចាំថាមានតែកាហ្វេសុទ្ធពីធម្មជាតិទេទើបមាន សារធាតុចិញ្ចឹមដែលផ្តល់គុណប្រយោជន៍ដល់សុខភាពរបស់អ្នកបាន។ ផ្ទុយទៅវិញកាហ្វេដែលមានជាតិគីមីនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបំផ្លាញសរីរាង្គប្រព័ន្ធរំលាយអាហារបានផងដែរ។

ក្នុងកាហ្វេមួយកែវ អាចជួយកាត់បន្ថយហានិភ័យពីជំងឺផ្សេង និងការស្លាប់មុនអាយុ នោះក៏ ដោយសារតែកាហ្វេបានជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយឱ្យកាន់តែរឹងមាំ ជួយធ្វើអោយថ្លើម បេះដូង និងប្រព័ន្ធរំលាយអាហារ មានសុខភាពល្អ និងដំណើរការល្អ

# បំបាត់អាការឈឺក្បាល

កាហ្វេគឺជាឱសថធម្មជាតិមួយប្រភេទ ដែលអាចព្យាបាលអាការឈឺក្បាល និងឈឺក្បាលប្រកាំងបានយ៉ាងមានប្រសិទ្ធភាព នោះគឺដោយសារតែសារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេអាចជួយអ្នកសោះស្រាយបញ្ហានេះបានយ៉ាងល្អប្រសើរ។ ទោះជាយ៉ាងណាក្នុងករណីឈឺក្បាលខ្លាំង អ្នកនៅតែត្រូវការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ចៀសមិនផុត។ សូមកុំហូបលាយឡំគ្នារវាងថ្នាំជាមួយកាហ្វេ។

កាហ្វេគឺជាឱសថធម្មជាតិមួយប្រភេទ ដែលអាចព្យាបាលអាការឈឺក្បាល និងឈឺក្បាលប្រកាំងបានយ៉ាងមានប្រសិទ្ធភាព នោះគឺដោយសារតែសារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេអាចជួយអ្នកសោះស្រាយបញ្ហានេះបានយ៉ាងល្អប្រសើរ

# កាត់បន្ថយស្ត្រេស និងអារម្មណ៍តានតឹង

កាហ្វេបានដើរតួនាទីជាសមាសធាតុដែលអាចប្រឆាំង និងបំបាត់អាការធុញថប់អារម្មណ៍ និងស្ត្រេសបានយ៉ាងល្អប្រសើរ នោះក៏ដោយសារវាបានបញ្ចេញសារធាតុ Dopamine និង Serotonin ដែលធ្វើឱ្យអារម្មណ៍អ្នកល្អស្រស់ស្រាយបាន មិនថាតែការផឹកកាហ្វេដោយផ្ទាល់ ឬសូម្បីតែការស្រង់ក្លិនកាហ្វេនោះទេ។ លើសពីនេះទៅទៀតសារធាតុកាហ្វេអ៊ីន នៅក្នុងកាហ្វេជាឧបករណ៍មួយដែលអាចជួយរំញោច ប្រព័ន្ធសរសៃប្រសាទកណ្តាល (CNS) ឱ្យស្ថិតនៅក្នុងសភាពប្រក្រតី និងការពារអាការធ្លាក់ទឹកចិត្តផងដែរ។   

កាហ្វេបានដើរតួនាទីជាសមាសធាតុដែលអាចប្រឆាំង និងបំបាត់អាការធុញថប់អារម្មណ៍ និងស្ត្រេសបានយ៉ាងល្អប្រសើរ នោះក៏ដោយសារតែវាបានបញ្ចេញសារធាតុ Dopamine និង Serotonin ដែលធ្វើឱ្យអារម្មណ៍អ្នកល្អស្រស់ស្រាយបាន មិនថាតែការផឹកកាហ្វេដោយផ្ទាល់ ឬ សូម្បីតែការស្រង់ក្លិនកាហ្វេនោះទេ

# ជួយបង្កើនការចងចាំ

កាហ្វេមិនត្រឹមតែជួយរំញោចប្រព័ន្ធសសៃប្រសាទឱ្យដំណើរការល្អប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនការចងចាំផងដែរ ទោះត្រឹមតែរយៈពេលខ្លីក៏ដោយ ក៏វាគ្រប់គ្រាន់ក្នុងការរក្សាព័ត៌មានដែលចាំបាច់ក្នុងរយៈនេះបានយ៉ាងល្អ។  

កាហ្វេមិនត្រឹមតែជួយរំញោចប្រព័ន្ធសសៃប្រសាទឱ្យដំណើរការល្អប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនការចងចាំផងដែរ ទោះត្រឹមតែរយៈពេលខ្លីក៏ដោយ ក៏វាគ្រប់គ្រាន់ក្នុងការរក្សាព័ត៌មានដែលចាំបាច់ក្នុងរយៈនេះបានយ៉ាងល្អ

# ជួយសម្រកទម្ងន់

ជាដំណឹងល្អ និងពិសេសសម្រាប់អ្នកដែលចង់រក្សាទម្ងន់ និងសម្រកខ្លាញ់តាមរាងកាយដែលធាត់ៗចេញជាពិសេសសុភាពនារីៗតែម្តង។ កាហ្វេអាចជួយធ្វើឱ្យកម្រិតអ័ម៉ូន Leptin របស់អ្នកកើនឡើង ដែលអរម៉ូននេះនឹងអាចជួយធ្វើឱ្យអ្នកស្រកទម្ងន់បានតាមក្តីប្រាថ្នាផងដែរ។ ដូច្នេះអ្នកគួរតែហាត់ប្រាណបន្ថែមដើម្បីឱ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព៕  

កាហ្វេអាចជួយធ្វើឱ្យកម្រិតអ័ម៉ូន Leptin របស់អ្នកកើនឡើង ដែលអរម៉ូននេះនឹងអាចជួយធ្វើឱ្យអ្នកស្រកទម្ងន់បានតាមក្តីប្រាថ្នាផងដែរ។ ដូច្នេះអ្នកគួរតែហាត់ប្រាណបន្ថែមដើម្បីឱ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]