ចិន៖ វីដេអូមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមរន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារគេឃើញមានរថយន្តប្រភេទ 4WD មួយគ្រឿង បានបោលទៅបុកគ្រួសារមួយ មានគ្នា៦នាក់ ដែលកំពុងដើរតាមផ្លូវ រហូតធ្វើឲ្យស្លាប់សមាជិក៥នាក់ និងបន្សល់ទុកតែក្មេងតូចម្នាក់ប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែល ក្រុមគ្រួសាររងគ្រោះកំពុងបណ្តើរគ្នាតាមដងផ្លូវ ហើយរំពេចនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនដឹងមកពីណា បើកមកបុករះពីក្រោយពួកគេ រហូតធ្វើឲ្យប៉ើងមនុស្ស៤នាក់ និងម្នាក់ទៀតដែលត្រូវជាឪពុក គាបជាប់នឹងរថយន្តអូសនឹងផ្លូវ រហូតទាល់តែរថយន្តនោះអស់ល្បឿន។

រថយន្តមួយគ្រឿង បានបោលទៅបុកមនុស្ស៦នាក់ និងធ្វើមនុស្ស៥នាក់ស្លាប់ភ្លាមៗតែម្តង

ក្មេងប្រុសម្នាក់ដែលបានរួចផុតពីសេចក្តីស្លាប់ ក៏បានបោកខ្លួនខ្ទប់នឹងដីមួយទំហឹងផងដែរ ប៉ុន្តែគេមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ។ ទោះជាយ៉ាងណា បើមើលតាមកាយវិការរបស់គេ យើងអាចដឹងបានថា គេពិតជាភិតភ័យ រកពាក្យនិយាយមិនចេញ ចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ។

នៅក្នុងវីដេអូមួយទៀត គេបានឃើញអ្នកបើករថយន្តនោះ បានលុតជង្គង់នឹងដី ជាមួយទឹកមុខពោរពេញដោយវិប្បដិសារីផងដែរ។

អ្នកលេងបណ្តាញសង្គមភាគច្រើនបានសន្និដ្ឋានថា ហេតុការណ៍មួយនេះ កើតឡើងដោយសារអ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង៕

សូមទស្សនាវីដេអូដ៏រន្ធត់នៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]