យោធាជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការធានាឲ្យមានសន្តិសុខក្នុងប្រទេស។ ថ្ងៃនេះយើងនឹងលើកយកប្រទេសទាំង១០ ដែលមានអំណាចយោធាខ្លាំងបំផុតលើពិភពលោក មកចែកជូនប្រិយមិត្តបានជ្រាបជាការយល់ដឹង ដោយយោងទៅតាមប្រភពពី Global Firepower Index។

១០. អ៊ីតាលី

ចំណាយលើវិស័យយោធាប្រមាណ ៣៤ ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៣៦២,០០០នាក់។ រថក្រោះចំនួន ៥៨៦ គ្រឿង យន្តហោះចម្បាំង ៧៨៥ គ្រឿង នាវាដឹកយន្តហោះចំនួន ២ គ្រឿង ព្រមទាំងនាវាមុជទឹកចំនួន ៦គ្រឿង។

រូបភាព៖ កងទ័ពអ៊ីតាលី

៩. អាល្លឺម៉ង់

ចំណាយលើវិស័យយោធាប្រមាណ ៣៦.៣ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៣២៥,០០០នាក់ ព្រមទាំងមានរថក្រោះចំនួន ៤០៨ គ្រឿង យន្តហោះចម្បាំង ៦៧៦ គ្រឿង និងនាវាមុជទឹកចំនួន ៥គ្រឿង។

រូបភាព៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel

៨. ទួរគី

ចំណាយលើវិស័យយោធាប្រមាណ ១៨.២ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៥៩៦,១៣០នាក់។ មានរថក្រោះចំនួន ៣ ៧៧៨ គ្រឿង  យន្តហោះចម្បាំង ១ ០០៧គ្រឿង ព្រមទាំងនាវាមុជទឹកចំនួន ១៣គ្រឿង។

រូបភាព៖ យន្តហោះចម្បាំងទួរគី

៧. ជប៉ុន

ចំណាយលើវិស័យយោធាប្រមាណ ៤០.៣ ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៣០៧,៩០០ នាក់ ព្រមទាំងរថក្រោះចំនួន ៦៧៨ គ្រឿង  យន្តហោះចម្បាំង ១ ៥៩០គ្រឿង  នាវាដឹកយន្តហោះចំនួន៣គ្រឿង និងនាវាមុជទឹកចំនួន ១៧ គ្រឿង។

រូបភាព៖ នាយករដ្ឋមន្ត្រីជប៉ុន លោកShinzo Abe

៦. អង់គ្លេស

ចំណាយលើវិស័យយោធាប្រមាណ ៥៥ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៣៣២,០០០នាក់។ មានរថក្រោះ ៤០៧ គ្រឿង យន្តហោះចម្បាំង ៨៧៩ គ្រឿង នាវាដឹកយន្តហោះចំនួន១គ្រឿង ព្រមទាំងនាវាមុជទឹកចំនួន ១០ គ្រឿង។

រូបភាព៖ ក្រុមតន្ត្រីកងទ័ពអង់គ្លេស

៥. បារាំង

ចំណាយលើវិស័យយោធាប្រមាណ ៣៥ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៤០០,៧៧០នាក់។  មានរថក្រោះចំនួន ៥២៣ គ្រឿង យន្តហោះចម្បាំង ១ ២៨២គ្រឿង  នាវាដឹកយន្តហោះចំនួន ៤គ្រឿង ព្រមទាំងនាវាមុជទឹកចំនួន ១០គ្រឿង។

រូបភាព៖ ទាហានបារាំងក្រោយការវាយប្រហារទីក្រុងប៉ារីស

៤. ឥណ្ឌា

ចំណាយលើវិស័យយោធាប្រមាណ ៤០ ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៣,៤៦៨,០០នាក់។ មានរថក្រោះចំនួន ៦,៤៦៤ គ្រឿង យន្តហោះចម្បាំង ២,០៨៦ គ្រឿង នាវាដឹកយន្តហោះចំនួន ២ គ្រឿង ព្រមទាំងនាវាមុជទឹកចំនួន ១៤ គ្រឿង។

រូបភាព៖ កងទ័ពឥណ្ឌា

៣. ចិន

ចំណាយលើវិស័យយោធាប្រមាណ ១៥៥.៦ ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៤,៦៣៥,០០០ នាក់។ មានរថក្រោះចំនួន ៩,១៥០ គ្រឿង យន្តហោះចម្បាំង ២,៩៤២ គ្រឿង នាវាដឹកយន្តហោះចំនួន ១ គ្រឿង ហើយមាននាវាមុជទឹកចំនួន ៦៨ គ្រឿង។

េូបភាព៖ កងទ័ពចិន

២. រុស្ស៊ី

ចំណាយលើវិស័យយោធាប្រមាណ ៤៦.៦ ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ៤,០១៧,១១០ នាក់ ព្រមទាំងរថក្រោះចំនួន ១៥ ៣៩៨ គ្រឿង យន្តហោះចម្បាំង ៣ ៥៤៧ គ្រឿង នាវាដឹកយន្តហោះចំនួន ១ គ្រឿង  និងនាវាមុជទឹកចំនួន ៦០ គ្រឿង។

រូបភាព៖ រថក្រោះចម្បាំងរុស្សី

១. អាមេរិក

ចំណាយលើវិស័យយោធាប្រមាណ ៥៨១ ពាន់លានដុល្លារអាមេរិក មានកងទ័ព ឬបុគ្គលិកយោធាសកម្មប្រមាណ ២,៥០០,០០០ នាក់ ព្រមទាំងរថក្រោះ ៨,៨៤៨ គ្រឿង យន្តហោះចម្បាំង ១៣ ៤៤៤ គ្រឿង នាវាដឹកយន្តហោះចំនួន ១៩ គ្រឿង ព្រមទាំងនាវាមុជទឹកចំនួន ៧៥ គ្រឿង។

រូបភាព៖ នាវាមុជទឹកអាមេរិក USS Tucson (SSN-770)
រូបភាព៖ នាវាដឹកយន្តហោះអាមេរិក USS Harry S. Truman

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]