ភ្នំពេញ៖ ថ្មីៗនេះព័ត៌មានដ៍រសើបរបស់ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មី ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា មានគូដណ្តឹងជាឧកញ៉ានោះ កំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់នាង មានចម្ងល់យ៉ាងខ្លាំង និងទាមទារ ឲ្យតារារូបនេះ ចេញមុខបកស្រាយ ជុំវិញបញ្ហាមួយនេះ។

ភាពមន្ទិលសង្ស័យនៅតែមាន ស្របពេលអ្នកគាំទ្រ ចាប់អារម្មណ៍ទៅលើសកម្មភាព រវាង កញ្ញា និង លោកឆន សុវណ្ណរាជ ដូចមិនសូវផ្អែមល្ហែមដូចមុនសោះ។

ខណះនេះផងដែល សុគន្ធ កញ្ញា ក៍បានបង្ហោះសារជូនពរ លោក ឆន សុវណ្ណរាជ នៅថ្ងៃខួបកំណើតលោក ប៉ុន្តែអ្វីដែលអ្នកគាំទ្រសង្កេតឃើញនោះ គឺសារជូនពររបស់នាង ហាក់សាមញ្ញៗ ខុសប្លែកពីអ្វីដែល នាងធ្លាប់បង្ហោះជាមួយលោករាល់ដង។

គួរបញ្ជាក់ផងដែរថា រវាង លោក ឆន សុវណ្ណរាជ និង កញ្ញា ឱក សុគន្ធកញ្ញា គឺជាដៃគូចម្រៀង ដែលអ្នកគាំទ្រប្រាថ្នា ចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នា និងរៀបការជាមួយគ្នា ប៉ុន្តែអ្វីៗដែលពួកគេប៉ង បែរជាត្រូវខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីបែកធ្លាយ ព័ត៌មាន គូរស្នេហ៍ថ្មីរបស់ សុគន្ធ កញ្ញា គឺជាឧកញ៉ាទៅវិញ៕ 

សារដែលសុគន្ធ កញ្ញាបង្ហោះ
ឱក សុគន្ធកញ្ញា និង​ ឆន សុវណ្ណរាជ
ឱក សុគន្ធកញ្ញា និង​ ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ