នៅក្នុងសម័យនេះយុវវ័យ និងមនុស្សមួយចំនួនតែងតែជួបប្រទះបញ្ហាដែលរូបរាង និងសម្រស់ស្រាប់តែមើលទៅចាស់ជាងអាយុឆ្ងាយ ដែលនេះសុទ្ធតែជាក្តីកង្វល់ និងមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររូបរាង ពណ៌សម្បុរស្បែក និងផ្ទៃមុខយ៉ាងឆាប់រហ័សបែបនេះ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកកត្តាទាំង ១០ធំៗដែលជាមូលហេតុដែលធ្វើឱ្យអ្នកមានបញ្ហាចាស់ជាងអាយុមកជម្រាបជូនមិត្តអ្នកអាន។ បើសិនជាអ្នកជាមនុស្សម្នាក់នៅក្នុងចំណោមអ្វីៗដែលរៀបរាប់ខាងក្រោម វាគួរតែជាពេលវេលាដែលត្រូវការផ្លាស់ប្តូរទម្លាប់ និងរបបអាហារអស់ទាំងនោះចេញហើយ។ តោះ! មកតាមដានទាំងអស់គ្នាថាកត្តាទាំងអស់នោះមានអ្វីខ្លះ៖  

១. ការជក់បារី

ការជក់បារីមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ តែវាក៏ជាមូលហេតុធ្វើឱ្យអ្នកឆាប់ចាស់ផងដែរ។ ជាតិគីមី និងសារធាតុនីកូទីនដែលនៅក្នុងបារីនឹងធ្វើឱ្យស្បែកបាត់បង់អុកស៊ីហ្សែន ដែលបង្ករឱ្យស្បែកស្លេកស្លាំង និងមានពណ៌សម្បុរមិនស្មើរគ្នា មិនតែប៉ុណ្ណោះនឹងធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់សារធាតុខូឡាជែន ដែលអាចធ្វើឱ្យស្បែកអ្នកជ្រីវជ្រួញ និងយារធ្លាក់ជាដើម។ ដូច្នេះមិនថាតែអ្នកជក់ដោយផ្ទាល់ ឬអ្នកដែលស្រូបផ្សែងបារីដោយប្រយោលទេ សុទ្ធតែប៉ះពាល់ដល់សុខភាពរាងកាយ និងសម្រស់ស្បែករបស់អ្នកដូចគ្នា។  

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

២. ផឹកគ្រឿងស្រវឹង

ការផឹកគ្រឿងស្រវឹងមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរបស់អ្នកដូចជាការជក់បារីផងដែរ។ នៅពេលដែលអ្នកផឹកគ្រឿងស្រវឹង វានឹងធ្វើឱ្យអ្នកបន្ទោរបង់ញឹកញាប់ ហើយបាត់បង់ជាតិទឹកនៅក្នុងខ្លួនច្រើន ដែលជាហេតុធ្វើឱ្យរាងកាយរបស់អ្នកខ្សោះជាតិទឹក និងស្បែកបាត់បង់សំណើមធម្មជាតិ។ ម្យ៉ាងវិញទៀត គ្រឿងស្រវឹងនឹងធ្វើការបំផ្លាញសារធាតុចិញ្ចឹមល្អៗនៅក្នុងខ្លួន ជាពិសេសវីតាមីន A និង C ដែលជាវីតាមីនជំនួយសុខភាពសម្រស់ និងស្បែករបស់អ្នក។ ទាំងនេះហើយ ជាមូលហេតុចម្បងធ្វើឱ្យអ្នកមើលទៅចាស់ជាងអាយុ។ ការស្រាវជ្រាវបានបន្ថែមថា ការផឹកគ្រឿងស្រវឹងច្រើនពេកក៏បង្កើនហានិភ័យនៃការកើតជំងឺមហារីកផងដែរ។

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

៣. ខឹងច្រើនពេក

ការខឹងសម្បារ ស្ត្រេស និងអារម្មណ៍មិនល្អ មិនត្រឹមតែធ្វើឱ្យអារម្មណ៍អ្នកតានតឹង មានស្នាមជ្រួញនៅលើថ្ងាស និងលើផ្ទៃមុខប៉ុណ្ណោះទេ តែវានឹងធ្វើឱ្យកំរិតនៃអរម៉ូន Cortisol នៅក្នុងខ្លួនរបស់អ្នកកើនឡើងផងដែរ ដែលវាជាមូលហេតុធ្វើឱ្យអ្នក ឡើងទម្ងន់, ឡើងសម្ពាធឈាម និងជាតិស្ករក្នុងឈាមខ្ពស់ជាដើម។ 

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

៤. ត្រូវកម្តៅព្រះអាទិត្យ

ការស្ថិតនៅក្រោមកម្តៅព្រះអាទិត្យ និងការស្រូបយកកាំរស្មី UV ច្រើនលើសលប់ពេក នឹងធ្វើឱ្យកោសិកាស្បែក និងសសៃឈាមចុះខ្សោយដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកឡើងខ្មៅ ជាំដុំៗ មានស្នាមជ្រីញជ្រួញ យារធ្លាក់ជាដើម។ ជាពិសេសដែមទាំងអាចបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ ដូច្នេះអ្នកគួរតែ ស្លៀកសំលៀកបំពាក់បិតបាំងជិតៗ និងលាបផលិតផលការពារកម្តៅថ្ងៃយ៉ាងហោច កម្រិត SPF 30 (អាចលើសពីនេះកាន់តែល្អ) មុននឹងចេញទៅក្រៅ ដើម្បីការពារស្បែករបស់អ្នកពីបញ្ហាផ្សេងៗដោយសារតែកម្តៅថ្ងៃ។ 

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

៥. គេងមិនបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់វានឹងធ្វើឱ្យភ្នែករបស់អ្នកឡើងស្លក់ និងមានស្នាមខ្មៅៗដក់នៅក្រោមភ្នែក។ ហើយបើសិនជាអ្នកគេងមិនបានគ្រប់គ្រាន់រយៈពេលយូរទៀតនោះ នឹងធ្វើឱ្យកម្រិត Cortisol កើនឡើង និងធ្វើឱ្យសារធាតុខូឡាជែនបាត់បង់ដែលជាមូលហេតុធ្វើឱ្យអ្នកឆាប់ចាស់ជាងអាយុ។ មិនតែប៉ុណ្ណោះការគេងច្រើនពេកក៏អាចបណ្តាលឱ្យស្បែករបស់អ្នកឡើងជ្រីវជ្រួញ និងមានស្នាមយារធ្លាក់ផងដែរ។ ការគេងដែលសមស្រប និងល្អចំពោះសុខភាពរាងកាយ និងសម្រស់សម្រាប់មនុស្សពេញវ័យគឺពី ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ។ 

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

៦. ទទួលទានជាតិស្ករច្រើនពេក

ការទទួលទានជាតិស្ករច្រើនពេកនឹងធ្វើឱ្យអ្នកខូចរាង ព្រោះតែការឡើងទម្ងន់ ដុះសាច់ក្បាលពោះ និងសាច់ចង្កេះយារធ្លាក់នោះទេម្តង។ មិនតែប៉ុណ្ណោះជាតិស្ករនឹងធ្វើឱ្យស្បែករបស់អ្នកមើលទៅឆាប់ចាស់ ជ្រីវជ្រួញ និងស្រអាប់ផងដែរ។ នោះក៏ដោយសារតែជាតិស្ករ Gglycation បានធ្វើការបំផ្លាញប្រូតេអ៊ីនល្អៗដូចជាខូឡាជែន និង Elastin ដែលមានប្រយោជន៍ជំនួយឱ្យស្បែកទន់រលោង តឹងណែន ជាដើម។ ការទទានជាតិស្ករច្រើនពេកក៏អាចបណ្តាលឱ្យកើតជំងឺធាត់ និងជំងឺទឹកនោមផ្អែមផងដែរ។ ដូច្នេះត្រូវកាត់បន្ថយជាតិស្ករ និងជាតិស្ករកែច្នៃ ក្នុងរបបអាហារ ហើយជំនួសទៅដោយស្ករបែបធម្មជាតិដែលមាននៅក្នុងផ្លែឈើវិញ ដើម្បីសុខភាពល្អ សម្រស់ស្រស់ស្អាត។  

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

៧. ជំងឺស្ត្រេស

មិនខុសពីការខឹងច្រើន អារម្មណ៍ស្ត្រេស និងតានតឹងនេះជាមូលហេតុធ្វើឱ្យចិញ្ចើមអ្នកចេះតែជ្រួញចូលគ្នា ដែលបង្កឱ្យសាច់ដុំលើមុខមានចលនាបង្កើតជាស្នាមយារធ្លាក់ និងជ្រួញនៅលើផ្ទៃមុខ ជាពិសេសលើថ្ងាសតែម្តង។ ភាពតានតឹងនេះក៏អាចធ្វើការបំផ្លាញសារធាតុ ខូឡាជែន និង DNA ដែលធ្វើឱ្យស្បែករបស់អ្នកមានបញ្ហាចាស់ជ្រីវជ្រួញមុនអាយុផងដែរ។  

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

៨. ការតុបតែង និងថែរក្សាផ្ទៃមុខ

ការប្រើផលិតផលថែរក្សាសម្រស់ និងវិធិថែទាំផ្ទៃមុខក៏ជាមូលហេតុចម្បងដែលធ្វើឱ្យអ្នកឆាប់ចាស់មុនអាយុផងដែរ។ អ្នកគួរតែអនុវត្តវិធីថែទាំសម្រស់ផ្ទៃមុខឱ្យបានត្រឹមត្រូវដូចខាងក្រោម៖

- ប្រើផលិតផលថែសម្រស់ជាប្រចាំឱ្យបានត្រឹមត្រូវ និងតាមប្រភេទស្បែក

- ត្រូវសម្អាតផ្ទៃមុខឱ្យបានស្អាតជាប្រចាំ ១ថ្ងៃ ២ដងជាពិសេសរាល់ពេលបែកញើស ឬហាត់ប្រាណរួច

- ធ្វើការកម្ចាត់កោសិកាស្បែកចាស់ៗចោល ១សប្តាហ៍ ១ដងដោយវិធីស្ក្រាប់ ឬម៉ាស្សាផ្ទៃមុខ

- ត្រូវផ្តល់ជាតិសំណើមលើផ្ទៃមុខដើម្បីធ្វើឱ្យស្បែកមុខស ស្រស់ស្អាត ទន់រលោង ជាពិសេសបង្ការស្បែកស្ងួត

- មិនត្រូវយកដៃកង្វក់មកប៉ះពាល់លើផ្ទៃមុខ ឬការយកដៃ កន្សែង ឬរបស់ផ្សេងៗមកត្រដុសមុខខ្លាំងពេកទេ ការថ្នាក់ថ្នមស្បែកមុខរបស់អ្នកជាវិធីល្អបំផុត

- ចៀសវាងការប្រើប្រាស់គ្រឿងសម្អាងគីមីច្រើនពេកលើផ្ទៃមុខ ឬផ្លាស់ប្តូរគ្រឿងសម្អាងញឹកញាប់

- ជាពិសេសចុងក្រោយ ត្រូវលុបលាងគ្រឿង Make Up ចេញពីផ្ទៃមុខឱ្យបានស្អាតមុនពេលចូលគេង។

ចំណាំ៖ ចៀសវាងប្រើប្រាស់គ្រឿងសំអាងដែលមានជាតិ Sulfates, Parabens និង Phthalates ព្រោះវាធ្វើឱ្យស្បែកមុខរបស់អ្នកឆាប់ចាស់ជ្រីវជ្រួញ។  

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

៩. ដំឡូងបារាំងចៀន និងបំពង

ការទទួលទានដំឡូងបារាំង ចៀន និងបំពងនឹងធ្វើឱ្យអ្នកធាត់ ដោះក្បាលពោះ បង្ករជាបញ្ហាសុខភាពជាច្រើន ជាពិសេសធ្វើឱ្យអ្នកចាស់ជាងអាយុតែម្តង។ ដូច្នេះបើអាចចៀសវាងបានគួរតែចៀស ឬក៏ធ្វើការកាត់បន្ថយកុំទទួលទានច្រើនពេក។ អ្នកគួរតែធ្វើការហាត់ប្រាណជាប្រចាំឱ្យបានទៀងទាត់ជំនួសវិញប្រសើរជាងរាល់ពេលដែលអ្នកចង់ទទួលទានអាហារមួយនេះ មិនត្រឹមតែអាចកាត់បន្ថយចំណង់អាហារប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យឈាមរបស់អ្នកដើរស្រួល ស្បែកប្រែជាតឹងណែន អារម្មណ៍ស្រស់ស្រាយ និងមើលទៅក្មេងជាងវ័យផងដែរ។  

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

១០. របបអាហារប្រចាំថ្ងៃ

របបអាហារប្រចាំថ្ងៃដែលមិនត្រឹមត្រូវនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក និងសម្រស់របស់អ្នកផងដែរ។ អ្នកគួរតែទទួលអាហារដែលសម្បូរទៅដោយ វីតាមីនល្អៗ ប្រួតេអ៊ីន អូមេហ្គា ៣ បន្លែ និងផ្លែឈើស្រស់ៗ ដែលវាអាចជួយបង្កើនកម្រិតខូឡាជែន និងធ្វើឱ្យអ្នកមានសុខភាពល្អ សម្រស់ស្រស់ស្អាត ។ ការទទួលទានអាហារដែលមានជាតិស្ករច្រើនពេក ស្ករកែច្នៃ និងអាហារដែលមិនសូវសម្បូរជាតិប្រូតេអ៊ីននឹងធ្វើឱ្យស្បែករបស់អ្នកមានស្នាមជ្រីវជ្រួញ យារធ្លាក់និងចាស់ជាងអាយុ៕  

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុដោយសារតែមូលហេតុអស់ទាំងនេះតើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]