ឥណ្ឌា៖ ទារិកាតូចដែលទើបនឹងកើតម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ ច្រកដាក់ក្នុងថង់យកទៅបំបោះបង់ចោល ទីបំផុតត្រូវបានជួយសង្គ្រោះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទារិកាខាងលើនេះ ត្រូវបានអ្នកដំណើរប្រុសម្នាក់ ឈ្មោះថាលោក Mukesh Verma បានប្រទះឃើញនៅតាមដងផ្លូវមួយកន្លែងក្នុងទីក្រុង ខណៈពេលដែលរូបលោកធ្វើដំណើរ ទៅទទួលកូនប្រុសចេញពីសាលា។

ដំបូងឡើយលោក Mukesh មានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកឃើញថង់ (ថង់ជ័រយួរដៃសម្រាប់ដាក់ម្ហូបទៅផ្សារ) រវើកៗគួរឲ្យសង្ស័យ។ មិនបង្អង់យូរលោក Mukesh ក៏បានចូលទៅស្រាយមាត់ថង់មើល ក៏ស្រាប់តែប្រទះឃើញទារិការងគ្រោះនៅក្នុងនោះតែម្តង ដោយលោកជឿជាក់ថា ប្រហែលជាម្តាយរបស់នាង យកមកបំបោះចង់ចោលនៅទីនេះជាមិនខាន។

ភ្លាមៗក្រោយប្រទះឃើញហេតុការណ៍យ៉ាងដូច្នេះ លោកក៏បានទាក់ទងហៅប៉ូលិស ក្នុងទីក្រុង Lucknow ប្រទេសឥណ្ឌា ដើម្បីឲ្យមកជួយធ្វើអន្តរាគមន៍តែម្តង។ ទារិការងគ្រោះត្រូវបានគេបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែរកឃើញថា នាងនៅមានដង្ហើម ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

តាមការអះអាងពីសំណាក់ក្រុមគ្រូពេទ្យ ទារិកាដែលទើបតែនឹងកើតខាងលើនេះ មានអាយុប្រហែលជា២ថ្ងៃហើយ ប៉ុន្តែជារឿងនឹកស្មានមិនដល់ និងសំណាងបំផុតដែលនាងអាចនៅអាចនៅមានជីវិត។

លោកវេជ្ជបណ្ឌិត Bhargava ប្រធានខាងផ្នែកគ្រប់គ្រងវេជ្ជសាស្រ្តនិយាយថា ទារិកានេះមានទម្ងន់២,៥គីឡូក្រាម ហើយបច្ចុប្បន្នទារិការរងគ្រោះ គឺកំពុងតែស្ថិតក្នុងការថែទាំយ៉ាងចិត្តទុកដាក់បំផុត។

ទោះបីជាយ៉ាងណាក្តី ប្រភពព័ត៌មានមិនបានបញ្ជាក់ឲ្យដឹងទេថា តើខាងក្រុមអាជ្ញាធរជំនាញនឹងចាត់វិធាន តាមស្រាវជ្រាវស្វែងរកមុខអាណាព្យាបាល របស់ទារិការរងគ្រោះ ឬយ៉ាងណានោះទេ ៕

ទស្សនាវីដេអូខាងក្រោម៖ 

ទារិកាតូចដែលទើបនឹងកើតម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ ច្រកដាក់ក្នុងថង់យកទៅបំបោះបង់ចោល ទីបំផុតត្រូវបានជួយសង្គ្រោះ
ទារិកានេះមានទម្ងន់២,៥គីឡូក្រាម ហើយបច្ចុប្បន្នទារិការរងគ្រោះ គឺកំពុងតែស្ថិតក្នុងការថែទាំយ៉ាងចិត្តទុកដាក់បំផុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]