ភ្នំពេញ៖ បន្ទាប់ពីការបង្ហាញសមត្ថភាព នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice Kids Cambodia រដូវកាលទី១នេះ ឃើញថាមានបេក្ខភាពខ្លះក៏បានបន្តទៅវគ្គផ្តាច់ព្រ័ត្រ និងកុមារខ្លះទៀតក៏ត្រូវសោកស្តាយ ដែលមិនទទួលបានជោគជ័យ។

ជាពិសេសជាងនេះទៅទៀត នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ គេសង្កេតឃើញកុមារា ឡុង លីគ័ង្គ ដែលជាកូនក្រុមរបស់លោក ព្រាប សុវត្ថិ បានបកស្រាយចម្រៀងមួយបទចំណងជើងថា “សាច់កម្មណាស់ខ្ញុំ” ដែលក្នុងនោះប្អូនទទួលបានការចាប់អារម្មណ៍ និងសន្ទុះប្រជាប្រិយភាពកើនឡើងកាន់តែខ្លាំងពីសំណាក់មហាជន ព្រោះទឹកដមសំនៀងដ៏ពិរោះ និងការបង្ហាញទេពកោសល្យដ៏ឥតខ្ចោះ តាមរយ:បទចម្រៀងមួយបទនេះ។

មិនតែប៉ុណ្ណោះសូម្បីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានបង្ហាញអារម្មណ៍ស្រឡាញ់ចូលចិត្ត ក៏ដូចជាគាំទ្រ កុមារាម្នាក់នេះ ដោយបង្ហោះសារមួយថា៖

«ខ្ញុំបានតាមដានការប្រឡង ខ្ញុំបាទដូចមានការចាប់អារម្មណ៍លើ ការច្រៀង កាយវិការ និង ការនិយាយស្ដី របស់ក្មេងម្នាក់នេះណាស់ អាយុ ទើបតែ ៩ ឆ្នាំ សោះក្លាហាន (ពិតជាគួរឲ្យគោរពស្រឡាញ់ចូលចិត្ត)សុភាព និង មានសីលធម៌ ល្អ!!!!សូមក្មួយ ប្រុសខិតខំតស៊ូបន្តទៀត និងបានសម្រេចបំណងរបស់ក្មួយជាមិនខាន អ៊ុំសូមជូនពរក្មួយ និងមានអនាគតល្អក្នុងជីវិតជានិច្ច !!!!!!»៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់ ឡុង លីគ័ង្គ? 

សារដែលឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបង្ហោះក្នុងបណ្តាញសង្គម
កុមារា ឡុង លីគ័ង្គ ក្នុងកម្មវិធី The Voice Kids Cambodia
កុមារា ឡុង លីគ័ង្គ
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ