កូរ៉េខាងត្បូង៖ ស្ថានភាពនៅតាមខ្សែព្រំដែនក្នុងឧបទ្វីបកូរ៉េ កាន់តែមានភាពតានតឹង បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថាខ្លួន បានទទួលជោគជ័យក្នុងការបង្កើតអាវុធប្រល័យលោក។

លោក គីមជុងអ៊ុនពេលចុះពិនិត្យអាវុធប្រល័យលោក

កាលពីថ្មីៗនេះដែរ យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សមាជិកក្នុងសភាកូរ៉េខាងត្បូងម្នាក់គឺលោក Rhee Cheol-hee បានអះអាងថា ក្រុមចារកម្មនៅក្នុងប្រទេសកូរ៉េខាងជើងបានចូលលួចព័ត៌មានសំខាន់ៗរបស់កូរ៉េខាងត្បូងរួមមានឯកសារយោធាមួយចំនួន និងផែនការធ្វើឃាតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនទៀតផង។ លោក Rhee បានបន្តទៀតថា ក្រុមចារកម្មកូរ៉េខាងជើងបាន Hack និងទាញយកឯកសារដែលមានទំហំ 235 GB ពីក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្តង។

លើសពីនេះទៅទៀត ក្រុមចារកម្មក៏បានលួចយកផែនការមួយចំនួនដែលបានរៀបចំដោយសហរដ្ឋអាមេរិក  និងកូរ៉េខាងត្បូងដូចជា ផែនការសម្រាប់កងកម្លាំងពិសេសកូរ៉េខាងត្បូង មូលដ្ឋាន និងសម្ភារៈសម្រាប់យោធាផងដែរ។

លោក Rhee Cheol-hee

គេបានសន្មត់ថាអំពើចារកម្មដោយការ Hack នេះបានធ្វើឡើងតាំងតែពីខែកញ្ញាមកម្ល៉េះ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតថាតើទិន្នន័យទាំងនោះមានអ្វីខ្លះឡើយ។

សារព័ត៌មាន BBC ឲ្យដឹងថា នៅក្នុងពេលនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធមិនធ្វើការអត្ថាធិប្បាយទៅលើបញ្ហាដែលលោក Rhee បានលើកឡើងនោះទេ៕

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump
មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅលើកោះ Guam
ជំនួបគ្នារវាងលោក Moon Jae-in និងលោក Donald Trump

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]