ជប៉ុន៖ នៅប្រទេសជាច្រើន សរទរដូវគឺជាពេលវេលា ដែលប្រជាកសិករនាំគ្នាធ្វើការច្រូតកាត់ ហើយក៏ជាពេលវេលាពិសេសមួយដែលពួកគេប្រារព្ធពិធីបុណ្យផ្សេងៗ ស្របតាមប្រពៃណីទំនៀមទំលាប់របស់ពួកគេរៀងៗខ្លួន។ ជាក់ស្តែង នៅភាគខាងជើងប្រទេសប្រទេសជប៉ុន ជារៀងរាល់ឆ្នាំ មនុស្សម្នាតែងតែប្រារព្ធពិធីបុណ្យដ៏ចម្លែកអស្ចារ្យមួយដែលគេអោយឈ្មោះថា មហោស្រពសិល្បៈ Wara (Wara Art Festival) ដើម្បីអបអរសាទរ ការខិតខំប្រឹងប្រែងដោយឥតស្រាក់ស្រានរបស់ពួកគេកន្លងមក ក៏ដូចជាទិន្នផលកសិកម្មដែលពួកគេទទួលបាន។

ពិធីបុណ្យដ៏អស្ចារ្យមួយនេះត្រូវគេប្រារព្វធ្វើឡើងដំបូង នៅភាគជនបទនៃទីក្រុង Niigata ប្រទេសជប៉ុន តាំងពីឆ្នាំ២០០៨មកម៉្លះ។ ហើយស្នាដៃទស្សនីយភាពដែលបានដាក់បង្ហាញពិតណាស់កើតចេញពីការចូលរួម ពីសំណាក់ស្ថាប័នទេសចរណ៍របស់រដ្ឋ ក៏ដូចជាការចូលរួមបង្ហាញស្នាដៃពីនិស្សិត ដែលមកពីសាកលវិទ្យាល័យ Mushashino Art University ប្រទេសជប៉ុន។ សម្រាប់ការដាក់បង្ហាញ ពួកគេយកចំបើង ដែលសេសសល់ពីការច្រូតកាត់ មកផ្គុំបង្កើតជារូបសត្វ ដែលមានទំហំធំជាងឡានធន់តូចរហូតដល់ទៅពីរ ឬបីដងឯណោះ។

រូបភាព៖ សកម្មភាពរៀបចំរូបសត្វពីចំបើង
រូបភាព៖ សកម្មភាពរៀបចំរូបសត្វពីចំបើង
រូបភាព៖ សកម្មភាពរៀបចំរូបសត្វ
រូបភាព៖ សកម្មភាពរៀបចំរូបសត្វ
រូបភាព៖ រូបសត្វតោដែលបានផ្គុំុរួចរាល់
រូបភាព៖ រូបក្រពើដែលបានផ្គុំុរួចរាល់
និស្សិតជប៉ុនថតរូបជុំគ្នា
រូបភាព៖ រូបសត្វរមាសដែលបានផ្គុុំរួចរាល់
រូបភាព៖ រូបសត្វស្វាដែលបានផ្គុុំរួចរាល់
និស្សិតជប៉ុនថតរូបជុំគ្នា
និស្សិតជប៉ុនថតរូបជុំគ្នា

ក្រៅពីយកមកផ្គុំធ្វើរូបសត្វផ្សេងៗ ចំបើងក៏ត្រូវបានជនជាតិជប៉ុនកែច្នៃ យកមកធ្វើជាកន្ទេល (tatami mats) សម្រាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ៕

រូបភាព៖ កន្ទេល (tatami mats)
រូបភាព៖ កន្ទេល (tatami mats)

សូមទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]