(ភ្នំពេញ)៖ ស្រីស្រស់សិចស៊ី ដេននី ក្វាន់ មិនត្រឹមតែជាតារាសម្តែង មានរូបសម្ផស្សស្រស់ស្អាតប៉ុណ្ណោះទេ នាងក៏អាចមានសមត្ថភាព វិវឌ្ឍន៍ខ្លួនក្លាយជាអ្នកនិពន្ធបទចម្រៀង Original Song ទៀតផង ខណៈថ្មីៗនេះ នាងក៏បានប្រកាសជ្រើសរើស តារាចម្រៀងប្រុសរ៉េបម្នាក់ ដើម្បីច្រៀងបទចម្រៀងរបស់ខ្លួន។

តារាល្បីឈ្មោះ ព្រោះតែការបង្ហាញភាពសិចស៊ី ដេននី ក្វាន់ បានបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងតែត្រូវការ តារាចម្រៀងប្រុសម្នាក់ ដែលមានសមត្តភាពចេះរ៉េបបទចម្រៀង ដើម្បីមានឱកាសក្លាយជា តារាចម្រៀង Original Song របស់នាង ដែលត្រូវថតឆាប់ៗនេះ។ ប៉ុន្តែនាងមិនបានបញ្ជាក់ពីអាយុរបស់តារារ៉េប ដែលត្រូវជ្រើសរើសឡើយ!។

ស្រីស្រស់ ដេននី ក្វាន់ បានបញ្ជាក់ថា «មានមិត្តៗណាដឹងអត់តើមាន DJ ប្រុសណាពូកែច្រៀង Rap? បើដឹងជួយប្រាប់ផង ព្រោះត្រូវការ DJ ប្រុសម្នាក់ច្រៀង Rap បទចម្រៀង Original របស់ខ្ញុំ!»។

សូមបញ្ជាក់ថា កញ្ញា ដេននី ក្វាន់ ត្រូវមានមហាជនស្គាល់យ៉ាងច្បាស់ថា កន្លងមកនាង គឺតារាស្រីចូលចិត្តសិចស៊ី ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត ទាក់ទាញក្រសែភ្នែកមហាជន ជាច្រើនទៀតផង។ ដោយសារតែការសិចស៊ីរបស់នាង ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកមិនឲ្យនាងចូលសម្ដែង ក្នុងពិភពសិល្បៈរយៈពេលមួយឆ្នាំ តែយ៉ាងណាក្ដីតារាស្រីរាងតូចច្រឡឹងរូបនេះ នៅតែមានប្រជាប្រិយភាពដដែល តាមរយៈសកម្មភាពសប្បុរសធម៌ ចែកអំណោយដល់កុមារកំព្រា មនុស្សចាស់ជរាគ្មានទីពឹង និងជនក្រីក្រជាដើម៕

ដេននី ក្វាន់ ប្រកាស​​ជ្រើសរើស អ្នកចម្រៀង​រ៉េប​ប្រុស​ម្នាក់ ដើម្បី​ច្រៀង​​បទ​ «Original Song» របស់ខ្លួន
ដេននី ក្វាន់ ប្រកាស​​ជ្រើសរើស អ្នកចម្រៀង​រ៉េប​ប្រុស​ម្នាក់ ដើម្បី​ច្រៀង​​បទ​ «Original Song» របស់ខ្លួន
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់