បញ្ហាស្បែកក្រិន និងខ្មៅតាមរាងកាយជាពិសេសជង្គង់ គន្លាក់ដៃ គន្លាក់ជើង និងប្រអប់ជើង បានធ្វើឱ្យសុភាពនារីអស់ជំនឿចិត្តមួយភាគធំ ព្រោះពេលស្លៀកសំលៀកបំពាក់វាលៗ និងពាក់ស្បែកជើងម្តងៗ មើលទៅមិនស្រស់ស្អាត ស្បែកមើលទៅខ្មៅ ស្រអាប់ដុំៗជាដើម។

មិនថ្វីថ្ងៃនេះយើងនឹកលើកយកវិធីធ្វើស្ក្រាប់មួយប្រភេទ ដែលអាចកែខៃបញ្ហាមួយនេះបានយ៉ាងមានប្រសិទ្ធភាពត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។ តាមដានទាំងអស់គ្នាដូចខាងក្រោម៖

# រូបមន្តធ្វើស្ក្រាប់

គ្រឿងផ្សំ

- មើមខ្ញី ១ ភាគ ៤​​ នៃ​ពែងកាហ្វេ

- អំបិល ១​ ភាគ ២ នៃពែងកាហ្វេ

- ប្រេងបន្លែធម្មជាតិ ( អាចជាប្រេងដូង ឬប្រេងអូលីវក៏បាន ) ១ ភាគ ២​ នៃពែងកាហ្វេ

- ទឹកក្រូចឆ្មារ ២ស្លាបព្រា

អស់បញ្ហាស្បែកក្រិន និងខ្មៅត្រង់កែងដៃ ​ជង្គង់ និងប្រអប់ជើងដោយរូបមន្តស្ក្រាប់មួយមុខនេះ

វិធីធ្វើ៖ យកមើមខ្ញីចិត្តសម្បកលាងទឹកឱ្យស្អាត រួចកាត់ជាដុំតូចៗហើយកាឡុកឱ្យហ្មត់ រួចសឹមលាយជាមួយអំបិល ប្រេងធម្មជាតិ និងទឹកក្រូចឆ្មារបញ្ចូលគ្នាឱ្យសព្វ ។ បន្ទាប់មកអាចច្រកទុកក្នុងទូទឹកកកប្រើការនៅពេលក្រោយបាន។

ការប្រើប្រាស់៖ បន្ទាប់ពីងូតទឹករួចអ្នកអាចយកស្ក្រាប់មួយមុខនេះមកម៉ាស្សាតិចៗថ្នមៗជារង្វង់ត្រង់ចំណុចខ្មៅ និងក្រិននៃស្បែកដូចជាត្រង់កែងដៃ គន្លាក់ជើង ជង្គង់ និងប្រអប់ជើងជាដើម រួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

ចំណាំ៖ ការអនុវត្តក្រោយពេលងូតទឹកក្តៅនឹងធ្វើឱ្យមានប្រសិទ្ធភាពទ្វេដង។

វិធីនេះមិនត្រឹមតែជួយបំបាត់ស្បែកខ្មៅ និងក្រិនតែប៉ុណ្ណោះទេ ថែមទាំងអាចជម្រុះកោសិកាស្បែកចាស់ៗដែលងាប់ៗចេញធ្វើឱ្យស្បែក ទន់ ភ្លឺ រលោងមានសំណើមថែមទៀតផង ៕  

អស់បញ្ហាស្បែកក្រិន និងខ្មៅត្រង់កែងដៃ ​ជង្គង់ និងប្រអប់ជើងដោយរូបមន្តស្ក្រាប់មួយមុខនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]