ភ្នំពេញ ៖ កម្មករចំនួន៥នាក់ បានរងរបួស ធ្ងន់ ជាពិសេសត្រូវចំចង្កេះ រួមទាំងកូនជ្រូក ដែលប្រុងយកទៅខ្វៃចំនួន៤-៥ក្បាល បាន ធ្លាក់រប៉ាត់រប៉ាយតាំងពីអគាកំពស់៧ជាន់ បន្ទាប់ពីជួបហេតុការណ៍ អាក្រក់ដាច់ជណ្ដើរ យោងកែច្នៃ ខណៈដែលកម្មករទាំងនេះបាន នាំគ្នាយកកូនជ្រូកម្នាក់មួយៗ ដើម្បីយកទៅ ខ្វៃហើយជិះជណ្ដើរយោងកែច្នៃតាំងពីជាន់ ក្រោម រហូតដល់ជាន់ទី៨ ប៉ុន្ដែពេលដល់ជាន់ ទី៧ ក៏ដាច់ខ្សែកាប្លិ៍ធ្លាក់មកក្រោមតែម្ដង ទៅ ។

គ្រោះថ្នាក់ស្ទើរផ្ដាច់ជីវិតកម្មករជ្រូកខ្វៃ ដោយសារតែមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងនាំគ្នាចូល ជិះទៅក្នុងជណ្ដើរយោងកែច្នៃ រហូតទៅដល់ ៥នាក់ រួមទាំងកូនជ្រូក៤-៥ក្បាលទៀតផង នោះ បានធ្វើឱ្យដាច់កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ វេលាម៉ោងប្រហែល៦ និង១០នាទីស្ថិតនៅអគារកំពស់៨ជាន់ ដែល បាននឹងកំពុងសាងសង់ជិតរួចហើយនោះ មានយីហោហេងប៉ោ ស្ថិតនៅផ្ទះលេខ១០៧ ផ្លូវលេខ១៣៨ ក្រុមទី៨ ភូមិ២ សង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក ពោលនៅជិតផ្សារ គីឡូម៉ែត្រលេខ៤តែម្ដង ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ ដាច់ជណ្ដើរយោងកែច្នៃខាងលើនេះ បាន កើតឡើង ខណៈដែលក្រុមកម្មករចំនួន៥ នាក់ ក្នុងនោះម្នាក់ៗបានកាន់កូនជ្រូកម្នាក់ មួយ ហើយនាំគ្នាចូលជិះទៅក្នុងជណ្ដើរយោង កែច្នៃ ដើម្បីស្ទើរយកទៅជាន់ទី៨ ជាកន្លែង សម្រាប់ធ្វើជ្រូកខ្វៃ ដោយពួកគេខ្ជិលឡើង តាមជណ្ដើរធម្មតា ពីព្រោះត្រូវចំណាយពេល យូរ រហូតដល់ជាន់ទី៨នោះ ប៉ុន្ដែនៅពេល ដែលពួកគេកំពុងជិះជណ្ដើរយោងទៅដល់ ជាន់ទី៧ទៅហើយនោះ ស្រាប់តែទម្ងន់ធ្ងន់ ពេកក៏ដាច់ខ្សែកាប្លិ៍ធ្លាក់មកក្រោមយ៉ាង លឿននិងគួររន្ធត់ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានបន្ដទៀតថា នៅពេលជណ្ដើរយោងធ្លាក់ មកនោះ សំណាងល្អនៅពេលធ្លាក់មកដល់ដី ទើនៅលើកង់រថយន្ដ ដោយមិនធ្លាក់ចំផ្ទាល់ នឹងថ្ម ឬក៏ដី ដែលបណ្ដាលពួកគេរងរបួសធ្ងន់ ជាពិសេសនោះ គឺនៅត្រង់ចង្កេះតែម្ដង ដោយសារតែទម្ងន់នៃការធ្លាក់ខ្លាំងពេក ។ ដោយឡែកកូនជ្រូក ដែលពួកគេនាំយកទៅ ខ្វៃនៅជាន់ទី៨នោះ បានធ្លាក់រប៉ាត់រប៉ាយ ដោយកូនជ្រូកខ្លះនៅក្នុងជណ្ដើរយោង រីឯ កូនជ្រូកខ្លះទៀត បានប៉ើងធ្លាក់ចេញពីជណ្ដើរ យោង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែល បានចុះទៅជួយអន្ដរាគមន៍និងជួយដឹកបញ្ជូន ្វជនរងគ្រោះទាំង៥នាក់បាននិយាយថា មូល ហេតុដែលនាំឱ្យដាច់ជណ្ដើរយោងកែច្នៃនោះ ដោយសារតែក្រុមកម្មករនាំគ្នាចូលជិះរហូត ទៅដល់៥នាក់ ធ្វើឱ្យធ្ងន់លើសសំណុះទើប បណ្ដាលឱ្យដាច់ខ្សែកាប្លិ៍យ៉ាងដូច្នេះ ខណៈ ដែលក្រុមកម្មករសំណង់ ដែលធ្វើការងារ សំណង់នៅទីនោះជារៀងរាល់ថ្ងៃ មិនដែល មានអ្វីកើតឡើង នៅពេលដែលពួកគេឡើង ជិះជណ្ដើរយោងកែច្នៃនេះម្ដងៗ ។

បើតាមសមត្ថកិច្ចមូលដ្ឋានជនរងគ្រោះ ទាំង៥នាក់ ដែលរងរបួសធ្ងន់នោះ រួមមាន ទី១ឈ្មោះ សន ផល អាយុ២៧ឆ្នាំ ទី២ឈ្មោះ ទុយ ចិត្ដ អាយុ២៣ឆ្នាំ,ទី៣ឈ្មោះកង រុំ អាយុ៣៥ឆ្នាំ ដែលជនរងគ្រោះទាំង៣នាក់ នេះ មានស្រុកកំណើតនៅភូមិរវៀង ឃុំ៨មុំ ស្រុកទ្រាំង ខេត្ដតាកែវ ,ទី៤ឈ្មោះអ៊ឹង បឹង អាយុ៣៥ឆ្នាំ និងទី៥ឈ្មោះអ៊ឹង ហែម អាយុ ២៣ឆ្នាំ ដែលជនរងគ្រោះទាំងពីរនាក់នេះ ជាបងប្អូនបង្កើតនឹងគ្នា មានស្រុកកំណើត នៅភូមិថ្កោល ឃុំ៨មុំ ស្រុកទ្រាំង ខេត្ដតាកែវ ហើយពួកគេទាំង៥នាក់នេះ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជននិង មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្ដែសំណាងល្អ គ្មាន នរណាម្នាក់រងគ្រោះថ្នាក់អាយុជីវិតនោះ ឡើយ ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ដែលបានឃើញហេតុការណ៍នេះ បានស្ដី បន្ទោសចំពោះការធ្វេសប្រហែស ដែលនាំឱ្យ កើតមានករណីនេះកើតឡើងទាំងនោះ គឺ បណ្ដាលមកពីការមិនទទួលខុសត្រូវចំពោះម្ចាស់អគារនិងខាងជាងសំណង់ជាដើម៕

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]