ភ្នំពេញ៖ ធ្លាប់ជាតារាចម្រៀងម្នាក់ដ៏ល្បីឈ្មោះ និងជាតារាសម្តែងមួយរូបដែលមានអ្នកគាំទ្រយ៉ាងច្រើនស្រលាញ់រាប់អាន លោក ហេង ប៊ុនលាភ បច្ចុប្បន្នបានបោះបង់ចោលអាជីពជាអ្នកសិល្បៈនេះស្ទើរតែទាំងស្រុងទៅហើយ ប៉ុន្តែប្រជាប្រិយភាពរបស់លោក ក៏នៅតែស្ថិតនៅក្នុងបេះដូងរបស់ទស្សនិកជនជានិច្ច។

ហើយចំពោះជីវិតគ្រួសាររបស់លោក ហេង ប៊ុនលាភ វិញក៏បានកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយដែរ។ ទោះបីជាពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំមែនប៉ុន្តែលោក ហេង ប៊ុនលាភ នៅតែមានភាពផ្អែមល្ហែម និងមិនដែលលេចឮរឿងអាស្រូវជាមួយនឹងភរិយាជាទីស្រលាញ់នោះទេ។

ដោយកាលយប់មិញនេះ គឺជាថ្ងៃខួបកំណើតរបស់ភរិយា លោក ហេង ប៊ុនលាភ បានធ្វើពិធីជប់លៀងអបអរសាទរយ៉ាងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះក៏មានការចូលរួមជូនពរដល់ថ្ងៃខួបកំណើតភរិយាលោក ហេង ប៊ុនលាភ យ៉ាងច្រើនកុះករផងដែរ ពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រនៅក្នុងហ្វេសប៊ុក។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏ចាប់អារម្មណ៍ដែរថា លោក ហេង ប៊ុនលាភ បានប្រពន្ធក្មេងនិងស្អាត ដល់ម្លឹង បើទោះអ្នកនាង មានកូនធំៗក៏ដោយ៕

ទស្សនារូបភាពខាងក្រោម៖​

ពិធីជប់លៀងខួបកំណើតភរិយាលោក ហេង ប៊ុនលាភ
ពិធីជប់លៀងខួបកំណើតភរិយាលោក ហេង ប៊ុនលាភ
ពិធីជប់លៀងខួបកំណើតភរិយាលោក ហេង ប៊ុនលាភ
ពិធីជប់លៀងខួបកំណើតភរិយាលោក ហេង ប៊ុនលាភ
ពិធីជប់លៀងខួបកំណើតភរិយាលោក ហេង ប៊ុនលាភ
ពិធីជប់លៀងខួបកំណើតភរិយាលោក ហេង ប៊ុនលាភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ