ការគេងមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពរាងកាយ និងសម្រស់។ តែការគេងមិនបានត្រឹមត្រូវ និងសមស្របតាមរយៈពេលដែលកំណត់វាអាចធ្វើឱ្យសុខភាពរបស់អ្នកប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនយ៉ាងធ្ងន់ធ្ងរ។ សម្រាប់ការគេងដែលត្រឹមត្រូវតាមការកំណត់ដោយវេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រមានដូចជា៖

- ក្មេងទើបតែកើត រហូតដល់អាយុ ៣ខែ៖ រយៈពេលគេង ១៤ ទៅ ១៧ ម៉ោង

- អាយុ ៤ខែ ដល់ ១១ខែ៖ រយៈពេលគេង ១២ ទៅ ១៥ម៉ោង

- អាយុ ១ឆ្នាំ ដល់ ២ឆ្នាំ៖ រយៈពេលគេង ១១ ទៅ ១៤ម៉ោង

- អាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ៖ រយៈពេលគេង ១០ ទៅ ១៣ ម៉ោង

- អាយុ ៦ឆ្នាំ ដល់ ១៣ឆ្នាំ៖ រយៈពេលគេង ៩ ទៅ១១ម៉ោង

- អាយុ ១៤ ដល់ ១៧ឆ្នាំ៖ រយៈពេលគេង ៨ ទៅ ១០ម៉ោង

- អាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ៖ រយៈពេលគេង ៧ ទៅ ៩ម៉ោង

- អាយុ ២៦ ដល់ ៦៤ ឆ្នាំ៖ រយៈពេលគេង ៧ ទៅ ៩ម៉ោង

- ចាប់ពី ៦៥ឆ្នាំ ឡើងទៅ៖ រយៈពេលគេង ៧ ទៅ ៨ម៉ោង 

ការគេងមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពរាងកាយ និងសម្រស់។ តែការគេងមិនបានត្រឹមត្រូវ និងសមស្របតាមរយៈពេលដែលកំណត់វាអាចធ្វើឱ្យសុខភាពរបស់អ្នកប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនយ៉ាងធ្ងន់ធ្ងរ

ចំពោះការគេងមិនថាតែការគេងតិចពេក ឬច្រើនពេកនោះទេសុទ្ធតែមានផលប៉ះពាល់អាក្រក់ទាំងអស់។ ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងពីផលវិបាក និងផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះសុខភាពរបស់អ្នកនៅពេលដែលអ្នកគេងច្រើនពេកដូចខាងក្រោម៖ 

# អាចវិវឌ្ឍទៅជាជំងឺបេះដូង

ការគេងច្រើនពេកនឹងធ្វើឱ្យប៉ះពាល់ដល់បេះដូងរបស់អ្នក ហើយអាចប្រឈមនឹងហានិភ័យនៃការកើតជំងឺទាក់ទងនឹងបេះដូងផងដែរ។ ការសិក្សាបានបង្ហាញថា ពេលដែលអ្នកចំណាយពេលវេលាគេងលើសកំណត់ នឹងធ្វើឱ្យម៉ាស់នៃថតបេះដូងខាងឆ្វេងកើនឡើងលើសពីធម្មតា ហើយវានឹងធ្វើឱ្យសសៃបេះដូងឡើងក្រាស់ និងប៉ោងខ្លាំង ដែលជាហេតុបណ្តាលឱ្យមានជំងឺខ្សោយបេះដូងជាដើម។ 

គេងច្រើនពេក រឿងអាក្រក់ៗមួយចំនួននឹងកើតឡើងចំពោះសុខភាពរបស់អ្នក ​

# កើតជំងឺធាត់

នៅពេលដែលអ្នកគេងច្រើនពេកបានន័យថា អ្នកនឹងចំណាយពេលលើគ្រែយ៉ាងច្រើន ដោយរាងកាយរបស់អ្នកមិនបានធ្វើចលនា និងបញ្ចេញពលកម្មនោះទេ ដូច្នេះហើយបានជាវាអាចបណ្តាលឱ្យរាងកាយកើនឡើងនូវជាតិខ្លាញ់ និងអាចធ្វើឱ្យកើតជំងឺធាត់បែបនេះ។ ការសិក្សាបានបង្ហាញថា ការគេងយូរពេកមិនត្រឹមតែធ្វើឱ្យអ្នកធាត់ប៉ុណ្ណោះទេ តែថែមទាំងបង្កើនហានិភ័យនៃការការកើត ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺពាក់ព័ន្ធនឹងសសៃបេះដូងជាដើម។ លើសពីនេះវាថែមទាំងអាចប៉ះពាល់ដល់ផ្លូវចិត្ត សន្ទស្សន៍ម៉ាស់រាងកាយកើនឡើងខ្ពស់ (BMI) និងការកើតជំងឺរ៉ាំរ៉ៃជាច្រើនទៀតផងដែរ។  

គេងច្រើនពេក រឿងអាក្រក់ៗមួយចំនួននឹងកើតឡើងចំពោះសុខភាពរបស់អ្នក ​

# ហានិភ័យជំងឺទឹកនោមផ្អែម

ដូចជាការរៀបរាប់ខាងលើមិនត្រឹមតែអាចធ្វើឱ្យអ្នកធាត់នោះទេ ការគេងច្រើនពេកនឹងធ្វើឱ្យរាងកាយរបស់អ្នកផលិតជាតិស្ករមិនបានត្រឹមត្រូវ ហើយប៉ះពាល់ដល់ការផលិតអាំងស៊ុយលីនដែលជាមុខងារគ្រប់គ្រងជាតិស្ករក្នុងខ្លួនផងដែរ ដូច្នេះហើយវាអាចបណ្តាលឱ្យសុខភាពរបស់អ្នកប្រឈមមុខខ្ពស់នឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ តាមការសិក្សាបានបន្ថែមថា មិនថាតែការគេងច្រើនពេក ឬការគេងមិនបានគ្រប់គ្រាន់នោះទេ សុទ្ធតែអាចបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ដូចៗគ្នា។  

គេងច្រើនពេក រឿងអាក្រក់ៗមួយចំនួននឹងកើតឡើងចំពោះសុខភាពរបស់អ្នក ​

# កើតជំងឺផ្លូវចិត្ត

ការសិក្សាបានបង្ហាញថា ការគេងច្រើនពេកអាចធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត និងអារម្មណ៍របស់អ្នក ដែលជាហេតុធ្វើឱ្យកើតជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ និងជំងឺស្ត្រេសជាដើម។ ព្រោះតែការគេងច្រើនពេកនឹងធ្វើឱ្យរាងកាយរបស់អ្នកមិនបានហាត់ប្រាណ ដែលជាហេតុបណ្តាលឱ្យប៉ះពាល់ដល់សមត្ថភាពខួរក្បាលរបស់អ្នក ជាពិសេសធ្វើឱ្យប្រព័ន្ធសរសៃប្រសាទមិនអាចផលិតសារធាតុ Dopamine និង Serotonin បានល្អចំពោះសុខភាពខួរក្បាល និងអារម្មណ៍ឡើយ។  

គេងច្រើនពេក រឿងអាក្រក់ៗមួយចំនួននឹងកើតឡើងចំពោះសុខភាពរបស់អ្នក ​

# ប៉ះពាល់ដល់ខួរក្បាល

សមត្ថភាពនៃខួរក្បាលនឹងមានការថយចុះយ៉ាងខ្លាំងនៅពេលដែលអ្នកគេងច្រើនហួសកំណត់ ។ ខួរក្បាលរបស់អ្នកនឹងធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធ រួចវិវឌ្ឍកាន់តែចាស់ទៅៗ ការចងចាំចុះអន់ខ្សោយ ខួរក្បាលមិនសូវអាចចាប់យកអ្វីៗនៅជុំវិញខ្លួន ដូចជាការយល់ដឹង ចំណេះដឹង និងអាចប៉ះពាល់ដល់សសៃឈាមខួរក្បាល ជាដើម។ ជាពិសេសនោះថែមទាំងទាំងអាចបង្កើនហានិភ័យនៃការការកើតជំងឺចាស់វង្វេង ភ្លេចភ្លាំង និងការចងចាំធ្លាក់ចុះសម្រាប់មនុស្សចាស់នៅថ្ងៃអនាគតផងដែរ។   

គេងច្រើនពេក រឿងអាក្រក់ៗមួយចំនួននឹងកើតឡើងចំពោះសុខភាពរបស់អ្នក ​

# ការស្លាប់មុនអាយុមានការកើនឡើងខ្ពស់

ស្តាប់មើលទៅគួរឱ្យភ័យខ្លាច តែនេះការពិតដែលថាការគេងច្រើនពេកអាចបណ្តាលឱ្យអ្នកឆាប់ស្លាប់បាន។ ដែលហានិភ័យនៃការស្លាប់នោះភាគច្រើន ដោយសារតែការកើតជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាលជាដើម។ 

គេងច្រើនពេក រឿងអាក្រក់ៗមួយចំនួននឹងកើតឡើងចំពោះសុខភាពរបស់អ្នក ​

# ធ្វើឱ្យឈឺក្បាល

ការគេងច្រើនពេកនឹងធ្វើឱ្យប្រព័ន្ធដែលបញ្ជូនសសៃប្រសាទទៅកាន់ខួរក្បាល និង Serotonin ប្រែប្រួល ឬធ្វើការមិនប្រក្រតី ដែលវាជាមូលហេតុបណ្តាលឱ្យអ្នកឈឺក្បាល។ ម្យ៉ាងទៀតការគេងច្រើនពេកនៅពេលព្រឹកធ្វើឱ្យអ្នកអាក់ខានការទទួលទានអាហារពេលព្រឹក ដែលជាហេតុធ្វើឱ្យជាតិស្ករក្នុងខ្លួនធ្លាក់ចុះ និងខ្សោះជាតិទឹកក្នុងខ្លួនជាដើម។  លើសពីនេះបើសិនជាអ្នកគេងថ្ងៃច្រើនពេកនឹងអាចធ្វើឱ្យរំខានដល់ការគេងពេលយប់របស់អ្នក និងធ្វើឱ្យឈឺក្បាលខ្លាំងនៅព្រឹកថ្ងៃបន្ទាប់។

គេងច្រើនពេក រឿងអាក្រក់ៗមួយចំនួននឹងកើតឡើងចំពោះសុខភាពរបស់អ្នក ​

# ធ្វើឱ្យឈឺឆ្អឹងខ្នង

ការគេងច្រើនពេកនឹងបង្អាក់រាល់សកម្មភាពរបស់អ្នក និងធ្វើឱ្យរាងកាយអ្នកនៅតែមួយកន្លែង ដែលជាហេតុបណ្តាលឱ្យអ្នកឈឺចុកចាប់ឆ្អឹងឆ្អែង ឈឺសាច់ដុំ ថែមទាំងបង្កើនហានិភ័យនៃជំងឺ រលាក ឬសន្លាក់ជាដើម៕  

គេងច្រើនពេក រឿងអាក្រក់ៗមួយចំនួននឹងកើតឡើងចំពោះសុខភាពរបស់អ្នក ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]