កូរ៉េខាងត្បូង៖ នាពេលម្សិលមិញនេះ ក្រុមហ៊ុន SM Entertainment បានបញ្ជាក់ព័ត៌មានជាផ្លូវការថា នៅពេលនេះសមាជិក៣នាក់ របស់ Girls’ Generation បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយផលិតកម្ម របស់ខ្លួនទៀតឡើយ។

សមាជិកដែលសម្រេចចិត្ត ចាកចេញនោះមាន នាង Tiffany នាង Sooyoung និង នាង Seohyun។ ចំណែក ឯសមាជិកដែលនៅសល់៥នាក់ទៀត បានបន្តចុះកុងត្រា ប៉ុន្តែពួកគេមិនបាន និយាយអំពីរឿងបំបែកក្រុម ឬអត់នោះទេ។

ផលិតកម្ម SM Entertainment បានលើកទ្បើងថា៖ “ពួកយើងមិនដែលមានគំនិត ចង់បំបែកក្រុម Girls’ Generation ចោលទេ ពីព្រោះពួកគេពិតជាសំខាន់ណាស់ សម្រាប់ក្រុមហ៊ុន និង អ្នកគាំទ្ររបស់ពួកគេ។ ទោះជាណាយ៉ាងក្តី ពួកយើងនឹងពិភាក្សាជាមួយ សមាជិកដែលនៅសល់ អំពីអនាគតរបស់ក្រុមមួយនេះ ថាគួរដើរផ្លូវណាបន្តទៀត”។

ព័ត៌មានផ្ទៃក្នុងអំពីមូលហេតុ របស់សមាជិក៣រូបដែលមិនបន្តកុងត្រានេះ បានលេចធ្លាយថា ការចាកចេញរបស់ពួកគេ ព្រោះតែចង់ផ្តោតទៅលើការសម្តែង ខ្សែភាពយន្តវិញម្តង ។

គួរបញ្ជាក់ផងដែរថា ពួកគេពិតជា មានភាពមមាញឹកជាខ្លាំង ក្នុងអាជីព ជាតារាភាពយន្ត ហើយប្រហែល វាជាហេតុផល ដែលធ្វើឲ្យពួកគេ ចាកចេញ ដោយមិន ស្តាយស្រណោះបែបនេះ។

ដំណឹងមួយនេះ  បានធ្វើឲ្យ អ្នកគាំទ្រ មានការសោកស្តាយយ៉ាងខ្លាំង ដោយពួកគេ មិនចង់ឲ្យអ្នកណាម្នាក់ ចាកចេញពី​ក្រុមនោះទេ៕

Girls' Generation
Tifanny
Seohyun
Sooyoung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]