បរទេស៖ សួស្តីប្រិយមិត្ត Khmerload ទាំងអស់គ្នា! ថ្ងៃនេះសូមពាំនាំ អ្នកគាំទ្រទាំងអស់ ដែលនិយមតាមដាននូវខ្សែភាពយន្តថ្មីៗជាពិសេសហ្វេន Star Wars ដែលជារឿងប្រភេទបែបវិទ្យាសាស្ត្រ ឬ Science Fictions តែម្តងមកទស្សនាវីដេអូថ្មីមួយ។

យោងតាមវេបសាយបរទេស The Mirror ដែលបានចុះផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្រុមហ៊ុនផលិតខ្សែភាពយន្តខ្នាតយក្សរបស់អាមេរិក Lucasfilm មួយនេះ បានបញ្ចេញវីដេអូខ្លី (Trailer) ជាផ្លូវការហើយ។ ប្រសិនបើយើងមើលទៅតាម Trailer នោះ គឺវាពិតជាមានភាពជក់ចិត្តដិតអារម្មណ៍មែនទែន។ អ្វីដែលកាន់តែពិសេសនោះគឺមានការដាក់បញ្ចូលនូវតួរអង្គថ្មីដូចជា Carrie Fisher ផងដែរ។

ចំពោះរឿងនេះនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។

យើងនៅចាំបានថា កាលពីពេលដែលរឿង Star Wars: The Force Awakens ចេញនៅឆ្នាំ ២០១៥ យើងស្ទើរតែភ្លេចដកដង្ហើមម្តងៗ ព្រោះឈុតខ្លះវារន្ធត់ បូកផ្សំជាមួយនឹងរូបភាពបែប 3D ទៀតផង។

ទោះជាយ៉ាងណាគួរឲ្យស្តាយ ព្រោះពេលនេះ Carrie Fisher មិនអាចចូលរួមនៅក្នុងវគ្គបន្តរបស់ Star Wars បានទៀតទេ ព្រោះគាត់បានលាចាកលោកបាត់ទៅហើយ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៦ ដោយសារជំងឺ Cardiac arrest ៕

រូបផ្លូវការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]