ភ្នំពេញ៖ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបណ្តាលឲ្យ បុរសពីរនាក់ក្នុងនោះម្នាក់រង របួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីពួកគេ បើកបរម៉ូតូ ទៅបុក រថយន្តកាមរី នៅតាមបណ្តោយ ផ្លូវ៤៣២កែង និងផ្លូវ ១០៥ ក្នុងអាណាចក្រ ខណ្ឌចំការមន កាលពី វេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១២។

ប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍ ខាងលើនោះបាន ឲ្យដឹងថា ដំបូងគេឃើញរថយន្ត ម៉ាកកាមរីគូទ ស្វិតពណ៌ កណ្តុរប្រមេះ ស៊េរីឆ្នាំ ៩១មួយគ្រឿង (មិនចាំស្លាកលេខ) កំពុងធ្វើដំណើរ តាមបណ្តោយផ្លូវ ៤៣២ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែមាន ម៉ូតូម៉ាកSLជិះគ្នាពីរនាក់ ពាក់ស្លាកលេខ ភ្នំពេញAQ-9609 ធ្វើដំណើរតាម បណ្តោយផ្លូវ ១០៥ ក្នុងទិសដៅ ពីត្បូងទៅជើង ហើយបើកបរ ក្នុងល្បឿនលឿន គួរសមដោយ មិនបានពាក់ មួកសុវត្ថិភាព ការពារ និងខ្វះការប្រុងប្រយ័ត្ន ផងនោះ លុះមកដល់ចំណុច ផ្លូវកែងខាងលើ ក៏បានវាក់ ហើយបុកគ្នាប្រាវ ជាមួយ រថយន្តកាមរីពេញទំហឹង បណ្តាលឲ្យខ្ទាតធ្លាក់ ពីលើម៉ូតូ ដួលបែកក្បាល ហូរឈាមក្រហមច្រាល រងរបួសធ្ងន់ម្នាក់ នៅនឹងកន្លែង ចំណែកឯម្នាក់ទៀត រងរបួសស្រាល។

ខណៈនោះត្រូវបានប្រជាពលរដ្ឋ ចិត្តល្អជួយលើកគាត់ចេញ ពីបំពង់សឺម៉ាំងម៉ូតូ ដែលគាត់ដួលទ្រោបពីលើ ហើយដាក់តាម រថយន្តសាម៉ុយ នាំទៅកាន់ មន្ទីរពេទ្យដើម្បី សង្រ្គោះជាបន្ទាន់។ ចំណែកម្ចាស់ រថយន្តកាមរី បានបើករត់គេចខ្លួន បាត់ស្រមោលតែម្តង។ ក្រោយពីកើតហេតុ សមត្ថកិច្ច ក៏បានចុះពិនិត្យវាស់វែង យកម៉ូតូ របស់ជនរងគ្រោះ ទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីដំណោះស្រាយជាបន្ត៕  

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]