ភ្នំពេញ នាយ ចឺម ត្រូវបានមហាជនជាច្រើន ស្គាល់លោកតាំងពីនៅតូចៗម៉្លេះ ដោយកាលនោះលោកបានប្រឡូកចូលវិស័យកំប្លែង ជាមួយនឹងក្រុមកំប្លែង នាយពាក់មី និងចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗ រហូតដល់ធំពេញកម្លោះ លោកក៏បានផ្លាស់ប្តូរខ្លួន ចាប់អាជីពថ្មីមួយទៀត គឺក្លាយជាតារាចម្រៀងមួយដួងប្រចាំផលិតកម្ម សាន់ដេ ផងដែរ។

ជាការពិតណាស់ មិនត្រឹមតែបន្ថែមអាជីពថ្មីតែប៉ុណ្ណោះទេ ក្រឡេកមកសម្រស់របស់នាយចឺម ក៏ហាក់បីដូចជាសង្ហាជាងមុនផងដែរ ទាំងទម្រង់មុខ និងខ្ទង់ច្រមុះមើលទៅខ្ពស់ជាងកាលនៅពីក្មេង។

នាយ ចឺម

ទាក់ទងនឹងការប្រែប្រួលសម្រស់នេះ ក៏ស្រាប់តែមានបណ្តាអ្នកលេងហ្វេសប៊ុកមួយចំនួន បានយករូបថតរបស់នាយ ចឺម កាលពីនៅក្មេង យកមកប្រៀបធៀប នឹងរូបបច្ចុប្បន្ន ដោយពួកគេបានអះអាងថា តារាប្រុសរូបនេះ បានកែសម្ផស្ស ទៅលើទម្រង់មុខ និងលើកខ្ទង់ច្រមុះរបស់ខ្លួនឲ្យខ្ពស់ជាងមុន ពីព្រោះតាមរយៈរូបថតខាងក្រោមនេះ អ្នកគាំទ្រទាំងនោះយល់ថា មុខពីមុននិងបច្ចុប្បន្នរបស់ នាយ ចឺម ពិតជាខុសគ្នាខ្លាំងមែនទែន៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?   

នាយ ចឺម
នាយ ចឺម
រូបពីមុន អ្នកគាំទ្រ គិតថា នាយ ចឺម មិនសូវមានខ្ទង់ច្រមុះ ដូចបច្ចុប្បន្នទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម