រតនគិរី ៖ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត ម៉ាកកូរ៉េនិងរថយន្តម៉ាក សំាយ៉ុងដឹកអ្នក ដំណើរពី ស្រុកចំការ លើ ខេត្ត កំពង់ចាមមក ខេត្តរតនគិរី បុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកធ្វើ ដំណើរជិះក្នុង រថយន្ត ម៉ាកសំាយ៉ុងចំនួន ១២ នាក់ រួមទំាងអ្នកបើកបររងរបួសធ្ងន់ចំនួន ០៤នាក់និងរងរបួសស្រាលចំនួន ០៨នាក់។ ហេតុការនេះកើត ឡើងកាល ពី វេលា ម៉ោង ១៤ និង៣០នាទីរសៀលថៃ្ងទី៣០ ខែតុលាឆ្នាំ២០១២ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៧៨ត្រង់ចំណុចភ្នំ ចាង វ៉ាងក្បែរ ការ៉ាស់សំាងលីធី ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី។

ប្រភពព័ត៌មាន ពីមន្រ្តីជំនាញនគរបាល ចរាចរណ៍នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ប្រាប់ឲ្យដឹង ថារថយន្តម៉ាកកូរ៉េ ពណ៍ ខៀវពាក់ស្លាកលេខភ្នំពេញ 3A-0017និងរថយន្តម៉ាកសំាយ៉ុង ពណ៍សពាក់ស្លាកលេខ ភ្នំពេញ2A-4861 បុកគ្នាចំពី មុខពេញ ទំហឹងបង្កឲ្យមានអ្នករងរបួសធ្ងន់ចំនួន ០៤នាក់ទី១ឈ្មោះចាន់ ដារ៉ា ភេទប្រុសអាយុ ២២ឆ្នាំជា អ្នកបើកបរបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាមទី២ ឈ្មោះសូ សំបូរ ភេទ ប្រុសអាយុ២៨ឆ្នាំ ទី៣ ឈ្មោះខន ប៊ុនហ៊ុលភេទ ប្រុស អាយុ៩ឆ្នំា និងទី៤ឈ្មោះ រ៉ុង ម៉ាច ភេទប្រុសអាយុ ៦ឆ្នាំ។

អ្នកទំាង ៣កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ចំណែកឯអ្នករង របួសស្រាលទី១ ឈ្មោះគៀ ភេទ ប្រុស  អាយុ ២៣ឆ្នាំ ទី២ឈ្មោះសរ ចែម ភេទប្រុសអាយុ ៤៣ឆ្នំាទី៣ឈ្មោះ ហ៊ឹម រតនៈ ភេទ ស្រីអាយុ ២៧ឆ្នំា ទី៤ ឈ្មោះជា ណារ៉ុង ភេទស្រី អាយុ ៤៨ឆ្នំា ទី៥ ឈ្មោះ ឆាន ស្រីម៉ីភេទ ស្រី អាយុ៤ឆ្នាំ ទី៦ឈ្មោះអន ប្រុសពេជ្រ ភេទប្រុស អាយុ៧ឆ្នំា ទី ៧ឈ្មោះ ឆាន ចាន់ដា ភេទប្រុសអាយុ ៣០ឆ្នំានិង ទី៨ឈ្មោះស៊ុន ញ៉ុក ភេទ ប្រុសអាយុ ៣៥ឆ្នំា។ អ្នករងរបួសស្រាលទំាង៨ នាក់នេះ កំពុង សម្រាកព្យាបាលក្នុង មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

តាមប្រភពព័ត៌មាន ដដែលខាងលើបន្ត ឲ្យដឹងទៀតថាករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបង្កឡើង ដោយរថយន្ត ម៉ាក កូរ៉េបើក ទៅបុករថយន្ត ម៉ាកសំាយ៉ុង ខាងស្តាំដៃ តែម្តងនៅតាម បណ្តោយផ្លូវជាតិលេខ ៧៨ ខណៈដែលរថយន្ត បើកបរ បញ្ច្រាស  ទិសគ្នា។បន្ទាប់ពីហេតុការនេះ កើតឡើងអ្នកបើកបរ រថយន្តកូរ៉េបើកទ្វាររត់ គេចខ្លួនបាត់ស្រមោល។

ក្នុងពេលរសៀល ថៃ្ងទី៣០ ខែតុលាឆ្នំា២០១២ នគរបាលជំនាញ ចរាចរណ៍បាននំា យករថយន្តបង្ក គ្រោះថ្នាក់ ទំាំង២ គ្រឿង ខាងលើ មករក្សាទុកនៅ ស្នងការដ្ឋាននគរបាល ខេត្តដើម្បីស្វែងរកអត្តសញ្ញាណ ម្ចាស់រថយន្តកូរ៉េ ដោះស្រាយ តាម ច្បាប់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]