មុខមាត់ស្រស់ថ្លា ភ្លឺរលោង លាបម្សៅ Make Up ចូលសាច់មុខល្អ អ្នកណាៗក៏ចង់បានដែរ សំខាន់គ្រាន់តែពិបាកបន្តិចក្នុងការថែទាំ។ ជាទម្លាប់របស់នារីៗភាគច្រើន មុនពេលមានពិធីជប់លៀងធំៗដូចជាពិធីរៀបការ ខួបកំណើត និងពិធីផ្សេងៗជាច្រើនទៀត តែងតែសំដៅទៅកាន់ថែរក្សាសម្ផស្សដើម្បី ស្ប៉ាមុខ ស្ទីមមុខ ម៉ាស្សាមុខជាដើម ដើម្បីទទួលបានផ្ទៃមុខស្រស់ស្អាត  គ្រាន់តែវាត្រូវការរយៈពេលយូរ ជាពិសេសតម្លៃសេវាកម្មជាកញ្ចប់ក៏មិនថោកប៉ុន្មានដែរ។

តែកុំបារម្ភ! ថ្ងៃនេះយើងនឹងលើកយកវិធីថែរក្សាមុខឱ្យស្អាតគួរជាទីពេញចិត្ត ដោយមិនបាច់ចំណាយពេលវេលា និងលុយកាក់ច្រើនពេកទេ គឺជាវិធីងាយៗ និងមានប្រសិទ្ធភាពដូចហាងថ្លៃៗដែរ ដោយធ្វើតាម ៤ដំណាក់កាលដូចខាងក្រោម៖  

វិធីថែរក្សាសម្រស់ងាយៗ ៤ដំណាក់កាល ដោយមិនបាច់ទៅកន្លែងម៉ាស្សានាំតែអស់លុយ

# ដំណាក់ទី១៖ សម្អាតផ្ទៃមុខ

ជាវិធីសម្អាតធូលីដី មេរោគបាក់តេរី និងជាតិខ្លាញ់ដែលជាប់នៅលើផ្ទៃមុខ ដោយយកដុំសំលីជ្រលក់ជាមួយទឹកដោះគោឆៅ (គ្មានជាតិស្ករ) ជូតសម្អាតឱ្យសព្វផ្ទៃមុខ និង-ក រួចទុកចោលរយៈពេល ១០នាទី សឹមលាងចេញជាមួយទឹកត្រជាក់។ 

សម្អាតផ្ទៃមុខ ជាវិធីសម្អាតធូលីដី មេរោគបាក់តេរី និងជាតិខ្លាញ់ដែលជាប់នៅលើផ្ទៃមុខ ដោយយកដុំសំលីជ្រលក់ជាមួយទឹកដោះគោឆៅ (គ្មានជាតិស្ករ) ជូតសម្អាតឱ្យសព្វផ្ទៃមុខ និង-ក រួចទុកចោលរយៈពេល ១០នាទី សឹមលាងចេញជាមួយទឹកត្រជាក់

# ដំណាក់កាលទី២៖ ស្ក្រាប់ផ្ទៃមុខ

ជាវិធីជួយជម្រុះកោសិកាចាស់ៗដែលងាប់ចេញពីផ្ទៃមុខ និងធ្វើឱ្យចរន្តឈាមរត់សព្វផ្ទៃមុខបានល្អ ដោយការយកស្ករស១ស្លាបព្រា , ទឹកឃ្មុំ ១ស្លាបព្រា, និងទឹកក្រូចឆ្មារ ១ស្លាបព្រាលាយបញ្ចូលគ្នាជាល្បាយមួយស្មើសាច់។ បន្ទាប់មកយកល្បាយនោះម៉ាស្សាជារង្វង់ឱ្យសព្វផ្ទៃមុខថ្នមៗ រយៈពេល ២ ទៅ ៣នាទី សឹមលាងមុខចេញជាមួយទឹកធម្មតា។  

ស្ក្រាប់ផ្ទៃមុខ ជាវិធីជួយជម្រុះកោសិកាចាស់ៗដែលងាប់ចេញពីផ្ទៃមុខ និងធ្វើឱ្យចរន្តឈាមរត់សព្វផ្ទៃមុខបានល្អ ដោយការយកស្ករស១ស្លាបព្រា , ទឹកឃ្មុំ ១ស្លាបព្រា, និងទឹកក្រូចឆ្មារ ១ស្លាបព្រាលាយបញ្ចូលគ្នាជាល្បាយមួយស្មើសាច់។ បន្ទាប់មកយកល្បាយនោះម៉ាស្សាជារង្វង់ឱ្យសព្វផ្ទៃមុខថ្នមៗ រយៈពេល ២ ទៅ ៣នាទី សឹមលាងមុខចេញជាមួយទឹកធម្មតា

# ដំណាក់កាលទី៣៖ ស្ទីមមុខ

ករណីគ្មានម៉ាស៊ីនស្ទីមមុខទេ អ្នកក៏អាចយកទឹកក្តៅបរិមាណល្មមដាក់ក្នុងចានដែកមួយ រួចដាក់ផ្ទៃមុខរយៈចំងាយល្មមដែលអាចស្រូបយកចំហាយទឹកក្តៅនោះ រយៈពេល ៥នាទីដូចគ្នាជាការស្រេច។ វិធីខុសគ្នាមែន តែមានប្រសិទ្ធភាពដូចគ្នា។

នេះជាវិធីបើករន្ធញើសលើផ្ទៃមុខ ដើម្បីឱ្យផ្ទៃមុខអាចស្រូបយកសាធាតុចាំបាច់ពីការថែរក្សា និងព្យាបាលមុខមានប្រសិទ្ធភាពបំផុត

# ដំណាក់កាលទី៤៖ ម៉ាស់ផ្ទៃមុខ

វាជាវិធីកែខែរាល់បញ្ហាស្បែកខូចទាំងឡាយ និងមុខស្រអាប់មិនភ្លឺថ្លាដោយសារកម្តៅព្រះអាទិត្យ ហើយផ្តល់មកវិញនូវផ្ទៃមុខ ស ស្រស់ស្អាត ភ្លឺរលោង ក្មេងជាងវ័យដោយគ្រឿងផ្សំងាយៗដូចខាងក្រោម៖

គ្រឿងផ្សំ

- ទឹកក្រូចឆ្មា ១ស្លាបព្រា

- ក្រែមទឹកដោះគោ (Curd) ១ស្លាបព្រា

(អាចរកទិញបាននៅរាល់ផ្សារទំនើប)

- ម្សៅរមៀត កន្លះស្លាបព្រា

- ប្រេងដូង ១ស្លាបព្រា

ការអនុវត្ត៖

- លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា កូរឱ្យសព្វស្មើសាច់ល្អ នោះអ្នកនឹងទទួលបានល្បាយម៉ាស់មួយដែលមានពណ៌ភ្លឺចច្ចាចដូចមាស សាកសមនឹងគុណសម្បត្តិឥតខ្ចោះរបស់វា។

- យកល្បាយម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ ឱ្យក្រាស់ៗ រួចបិទភ្នែកសម្រាកទុកចោល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់

ចំណាំ៖ អាចប្រើក្រែមផ្តល់សំណើមបន្ថែមបន្ទាប់ពីអនុវត្តវិធីថែរក្សាសម្រស់ទាំង ៤ដំណាក់កាលនេះរួច ដើម្បីឱ្យការថែរក្សាមុខមួយនេះកាន់តែមានប្រសិទ្ធភាពទ្វេដង។

នៅចាំអីទៀត! សាកអនុវត្តទាំងអស់គ្នាតែម្តងទៅ ៕  

ម៉ាស់ផ្ទៃមុខ វាជាវិធីកែខែរាល់បញ្ហាស្បែកខូចទាំងឡាយ និងមុខស្រអាប់មិនភ្លឺថ្លាដោយសារកម្តៅព្រះអាទិត្យ ហើយផ្តល់មកវិញនូវផ្ទៃមុខ ស ស្រស់ស្អាត ភ្លឺរលោង ក្មេងជាងវ័យ
ម៉ាស់ផ្ទៃមុខ វាជាវិធីកែខែរាល់បញ្ហាស្បែកខូចទាំងឡាយ និងមុខស្រអាប់មិនភ្លឺថ្លាដោយសារកម្តៅព្រះអាទិត្យ ហើយផ្តល់មកវិញនូវផ្ទៃមុខ ស ស្រស់ស្អាត ភ្លឺរលោង ក្មេងជាងវ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]