(ភ្នំពេញ)៖ តារាបង្ហាញម៉ូដដែលល្បី មានទេពកោសល្យច្នៃវត្ថុពីដើមរុក្ខជាតិ ផ្លែឈើ ធ្វើជាសម្លៀកបំពាក់ប្លែកៗ មានរហស្សនាមថា «រំដួលលិចទឹក» គឺជាតារាបង្ហាញម៉ូដមួយដួង ក្នងចំណោមតារាបង្ហាញម៉ូដ នៃប្រទេសកម្ពុជា ដែលមានឱកាសយកឈុតច្នៃម៉ូដ ដែលបង្កើតឡើង ដោយស្នាដៃរបស់ខ្លួនផ្ទាល់ ទៅបង្ហាញដល់សិល្បករជាច្រើនតំបន់ ក្នុងប្រទេសឡាវ ដែលឈុតនោះ មានឈ្មោះថា «រ័ត្នរំដួល» ដែលឈុតនេះធ្វើឡើងពីស្លឹកត្រាំង និង ស្លឹកត្នោត។

ក្នុងនោះ រំដួលលិចទឹក បានលើកឡើងថា «រំដួលលិចទឹក សូមជំរាបសួរប្រទេសឡាវ នាងខ្ញុំមានកិតិ្តយសបំផុត ក្នុងនាមជាសិល្បករម្នាក់ រួមជាមួយបងៗសិល្បករ៤នាក់ទៀត ដែលតំណាងឲ្យប្រទេសកម្ពុជា ដែលបានទទួលអាហារូបករណ៍ ដើម្បីមកសិក្សាផ្នែកទស្សនៈវប្បធម៌ជាតិ នៅប្រទេសឡាវ ថ្ងៃនេះនាងបានត្រៀមខ្លួនជាមួយឈុត រ័ត្នរំដួល ដើម្បីយកមកបង្ហាញខ្លួន លើទឹកដីនៃប្រទេសឡាវ ពិតជាភាពជោគជ័យមួយដ៏ធំធេងបំផុត សំរាប់ពួកខ្ញុំដែលជា Fellow ទាំង៥នាក់ ទទួលបានបទពិសោធន៍ថ្មី និងល្អៗ ពីសិល្បករ សិល្បការិនី នៃប្រទេសឡាវទាំងអស់ អរគុណក្រុមការងារដែលជួយសម្របសម្រួល ដល់ពួកយើងខ្ញុំទាំងអស់»។

គួរបញ្ជាក់ថា ការបង្ហាញម៉ូដនេះ គឺធ្វើឡើងរួមគ្នាជាមួយកម្មវិធីអាហារូបករណ៍មួយ ដែលរូបនាងទទួលបាន ដើម្បីទៅសិក្សានៅទីនោះ ចំណែកឯកំឡុងពេលនៃការសិក្សា មានរយៈពេល១ឆ្នាំ និងមាន៤វគ្គ សិក្សាដែលវគ្គ១ធ្វើឡើង នៅខេត្តសៀមរាប វគ្គ២ នៅបាត់ដំបង វគ្គ៣ នៅប្រទេសឡាវ ដែលនាងទើបតែទៅមកវិញ នៅថ្ងៃនេះ និងវគ្គចុងក្រោយ គឺនឹងត្រៀមធ្វើឡើងក្នុងខេត្តកំពត ហើយអាហារូបករណ៍នេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ៕

រំដួល លិច ទឹក មានឱកាស បង្ហាញ​​ខ្លួន​ក្នុងឈុត «រ័ត្នរំដួល» លើ​ឆាក​បង្ហាញម៉ូដ ​នៃប្រទេសឡាវ

រំដួល លិច ទឹក
រំដួល លិច ទឹក
រំដួល លិច ទឹក

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]