តាមសារព័ត៌មាន suntimes បានផ្សាយអោយដឹងថា អ្នកស្រាវជ្រាវ បានរកឃើញ ស្រ្ដីអាមេរិច កាត់អាព្រិច មានផលប៉ះពាល់ដោយសារមហារីកសុដន់ ហើយឈានដល់ដំណាក់ស្លាប់ ច្រើន ជាងការរើសអើងពូជសាសទៅទៀត។

មូលហេតុដែលនាំអោយមានជម្ងឺ គឺមានសភាពស៊ាំញ៉ាំ ដោយសារកត្ដាបរិស្ថានរស់នៅជុំវិញ ភាពខ្សត់ខ្សោយ សេវាកម្មសុខភាព និង កត្ដាពីបុគ្គលអ្នកជម្ងឺផ្ទាល់ ដូចជា ការមិនមានរបបអាហារទៀងទាត់ គ្មានការហាត់ប្រាណ ជាប្រចាំ ហើយ ណាមួយមកពី ជម្ងឺតំនរពូជ។ តាមការសិក្សា បានអោយដឹងថា មានស្រ្ដី ៣៨០នាក់ បានស្លាប់ដោយ សារជម្ងឺមហារីកសុដន់ កាលពីឆ្នាំ ២០០៧ ក្នុងរដ្ឋ Chicago អាមេរិច ហើយមានស្រ្ដី ៥០ ភាគរយ ជាជនជាតិអាមេរិចកាត់ អាព្រិច។ លើសពីនេះ គេបានអោយដឹង ពីមណ្ឌលសុខភាពថា មានស្រ្ដី ៣៦ភាគរយមានជម្ងឺមហារីកសុដន់ ក្នុងចំនោមអ្នកមានជម្ងឺទូទាំងអាមេរិច។ គួរអោយកត់សម្គាល់នោះ គឺ កាលពីឆ្នាំ ២០០៨ មានអត្រាអ្នកស្លាប់ មានដល់ទៅ ៤៨,១ភាគរយ នៅ Kankakee និង ៣៧,២ ភាគរយនៅ  Cook Courtries។     

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]