អ្នកស្រី Felicia Boots អាយុ៣៥ឆ្នាំ ដែលជាអ្នក ច្នៃម៉ូឌរឿងពេជ្រ ត្រូវបានជាប់ចោទក្នុងបទ សម្លាប់កូនប្រុស Mason ដែលមានអាយុ ១០សបា្ដហ៍ និងកូនស្រី Lily អាយុ១២ខែ បន្ទាប់ពីគ្រួសាររបស់គាត់ បានផ្លាស់ទីលំនៅទៅ ជ្រោះ Nappy។

ក្រោយពីសម្រាលកូនទីពីរ Masonមក អ្នកស្រី Felicia Boots ក្លាយជាមានសតិមិនល្អ អ្នកស្រីធ្លាប់ព្យាយាម សម្លាប់ខ្លួនម្ដងរួចមកហើយ ប៉ុន្ដែមិនបានសំរេច គ្រាន់តែមានរបួសសើស្បែកត្រង់កប៉ុណ្ណោះ ក្រោយមកកាលពីម្សិលមិញនេះ លោក Jeffery ដែលជាប្ដីរបស់អ្នកស្រី Felicia Boots ក្រោយពីត្រលប់មកពីធ្វើការវិញ បានប្រទះឃើញសាកសព កូនទាំងពីររបស់គាត់ នៅក្នុងផ្ទះដែលត្រូវបាន សម្លាប់ដោយប្រពន្ធរបស់គាត់ផ្ទាល់។

តាមប្រភពព័ត៌មានរបស់ dailymail បានឲ្យដឹងទៀតថា មុនពេលដែលអ្នកស្រី Boots សម្លាប់កូនៗរបស់គាត់ អ្នកស្រីបានផ្ញើ រូបភាពកូនស្រីរបស់គាត់ទៅលោក Jeffery ដែលជាស្វាមីរបស់គាត់តាមរយៈទូរស័ព្ទ។ ហើយអ្នកស្រី Boots បានបន្សល់ទុកនូវ សំបុត្រមួយច្បាប់នៅជិតគាត់ បានសរសេរថា “ហេតុអ្វីបានជា ខ្ញុំប្រព្រឹត្តិនូវអំពើទាំងនេះ? ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់” ។

យ៉ាងណាមិញអ្នកស្រី Boots មិនត្រូវបានជាប់ទោសនោះទេ ព្រោះប្ដីរបស់គាត់ មិនបានប្ដឹង និងបានអះអាងថា ប្រពន្ធរបស់គាត់មានជំងឺ។ តើប្រិយមិត្តយល់យ៉ាងណា?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]