ប្រភពព័ត៌មាន បរទេសនានា បានឱ្យដឹងកាល ពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១២ នេះថា តារា ចម្រៀង Rihanna បានចាកចេញទៅក្រោយ ឆាកយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ក្នុងកំឡុងពេលដែលកំពុងច្រៀងនៅក្នុងតន្រ្ដីបន្តផ្ទាល់ មួយនៅប្រទេសព័រទុយហ្កាល់កាលពីពេលថ្មីៗនេះ។

តារាចម្រៀងប៉ុបរូបនេះ បានក្អួតកំឡុងពេលច្រៀងលើឆាក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅទីក្រុង Lisbon ដែលធ្វើឱ្យនាងត្រូវរត់ទៅខាងក្រោយឆាក ពេលដែលនាងកំពុងច្រៀងបទ "What's My Name" បានពាក់កណ្ដាល។ ការរត់ចោលបទចម្រៀងនេះ បានធ្វើឱ្យក្រុមអ្នកទស្សនាងឿងឆ្ងល់យ៉ាងខ្លាំង ជាពិសេសបទនេះជាបទកំពុងល្បីខ្លាំងទៀតផង។ ក្រោយពេល កើតហេតុមិនគួរឱ្យនឹកស្មានដល់នេះ នាង Rihanna បានសរសេរក្នុង Twitter របស់នាងថា "ពិតណាស់ ខ្ញុំពិតជាបានរត់ចេញពីឆាកតន្រ្ដី ដើម្បីទៅក្អួតពេលដែលខ្ញុំច្រៀងបទ What's My Name បានពាក់កណ្ដាល"។

ហេតុការណ៍នេះត្រូវបានគេចាត់ទុកថា ជាសំណាងអាក្រក់ សម្រាប់ Rihanna ព្រោះការឈឺបែបនេះ គឺមើលទៅហាក់ដូចជាកំប្លែង ហើយជាលើកទីមួយដែលគេបានឃើញ។ កាលពីដើមខែកន្លងទៅ នាងក៏ត្រូវបានគេរាយការណ៍ថា បានទៅពិនិត្យសុខភាពផងដែរ កំឡុងពេលប្រគំតន្រ្ដីនាពេលនោះ។ ប្រភពមួយចំនួនបានបញ្ជាក់ថា គ្រូបង្ហាត់ផ្ទាល់របស់ Miriah Carey គឺជាអ្នកទៅជួយពិនិត្យមើលស្ថានភាពរបស់ Rihanna ផ្ទាល់។

គួរបញ្ចាក់ថា Rihanna ក៏ធ្លាប់លុបចោលការប្រគំតន្រ្ដីកាលពីខែវិច្ឆិកាឆ្នាំមុននៅប្រទេសស៊ុយអែតផងដែរ ដោយសារជំងឺផ្ដាសាយ៕

ដោយ៖ វាយោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]