ពោតបារាំងត្រូវបានគេស្គាល់ថាជាបន្លែម្យ៉ាងដែលសម្បូរសារធាតុចិញ្ចឹមខ្ពស់ និងមានគុណប្រយោជន៍ខាងសុខភាពជាច្រើន។ នៅក្នុងពោតបារាំងមានប្រភពថាមពល 30 កាល់ឡូរី , ជាតិកាកសសៃហ្វៃបឺ (Fiber) ៣ក្រាម, ប្រូតេអ៊ីន ២ ក្រាម , ជាតិស្ករ ៧,៦ក្រាម, ជាតិធាត់ត្រឹមតែ 0,១ ក្រាម, ម៉ាញ៉េស្យូម ៦០ មីលីក្រាម, ហ្វូឡែត ( Folate) 80 មីលីក្រាម និងវីតាមីន C ២១ មីលីក្រាម រួមសារធាតុសំខាន់ៗជាច្រើនទៀត។ ពោតបារាំងត្រូវបានគេដឹងថាអាចជួយដល់បញ្ហាសុខភាពជាច្រើនដូចជា៖

- ជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយរឹងមាំ

- ជួយដល់អ្នកដែលកើតជំងឺទឹកនោមផ្អែមក្នុងការគ្រប់គ្រងជាតិស្ករក្នុងខ្លួន

- ប្រយុទ្ធ ប្រឆាំងនឹងជំងឺទឹកនោមផ្អែម

- គ្រប់គ្រង និងកម្ចាត់ចោលនូវជាតិខ្លាញ់អាក្រក់ដូចជា កូឡេស្តឺរ៉ល ( LDL) 

- ជួយការពារ លាងសម្អាត និងបំបាត់ជាតិពុលក្នុងតម្រងនោម

- ជួយបង្ការ និងព្យាបាលជំងឺហឺត

- ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ

- ជួយធ្វើឱ្យដំណើរការស្រូបយកជាតិគ្លុយកូសក្នុងឈាមបានល្អប្រសើរថែមទៀតផង។

ពោតបារាំងត្រូវបានគេស្គាល់ថាជាបន្លែម្យ៉ាងដែលសម្បូរសារធាតុចិញ្ចឹមខ្ពស់ និងមានគុណប្រយោជន៍ខាងសុខភាពជាច្រើន

អ្នកអាចទទួលបានគុណប្រយោជន៍ពីសារធាតុចិញ្ចឹមអស់ទាំងនោះតាមការរៀបរាប់ខាងលើដោយគ្រាន់តែយកបន្លែមួយមុខនេះមកបរិភោគ ទាំងការយកទៅចំអិនឱ្យឆ្អិនដូចជា រំងាស់, ស្ងោរ, ឆា, អាំង និងការបរិភោគវាទាំងឆៅស្រស់ៗជាដើម។   

អ្នកអាចទទួលបានគុណប្រយោជន៍ពីសារធាតុចិញ្ចឹមអស់ទាំងនោះតាមការរៀបរាប់ខាងលើដោយគ្រាន់តែយកបន្លែមួយមុខនេះមកបរិភោគ ទាំងការយកទៅចំអិនឱ្យឆ្អិនដូចជា រំងាស់, ស្ងោរ, ឆា, អាំង និងការបរិភោគវាទាំងឆៅស្រស់ៗជាដើម

ម្យ៉ាងវិញទៀតដើម្បីឱ្យកាន់តែទទួលបានប្រសិទ្ធភាពក្នុងការកម្ចាត់ខ្លាញ់អាក្រក់ លាងតម្រងនោមឱ្យមានសុខភាពល្អ និងគ្រប់គ្រងជាតិស្ករក្នុងឈាមអ្នកគ្រាន់តែអនុវត្តវិធីងាយៗដូចខាងក្រោម៖

# ការអនុវត្ត

- គ្រាន់តែយកពោតបារាំង ៣ ឬ៤ផ្លែ មកកាត់ក្បាល និងកន្ទុយចេញ លាងទឹកឱ្យបានស្អាត រួចយកទៅត្រាំក្នុងទឹកស្អាតមួយកែវ បិទគម្របឱ្យជិតទុកចោលរយៈពេលត្រឹមតែមួយយប់ បន្ទាប់មកពេលព្រឹកអ្នកអាចយកទឹកវាមកទទួលទានបាន។

ចំណាំ៖ អ្នកគួរទទលទានទឹកមួយកែវនេះរាល់ពេលពោះទទេរមុនអាហារពេលព្រឹករយៈពេលកន្លះម៉ោងទៅ ១ម៉ោងជាការស្រេច៕

គ្រាន់តែយកពោតបារាំង ៣ ឬ៤ផ្លែ មកកាត់ក្បាល និងកន្ទុយចេញ លាងទឹកឱ្យបានស្អាត រួចយកទៅត្រាំក្នុងទឹកស្អាតមួយកែវ ទុកចោលបិទគម្របឱ្យជិតរយៈពេលត្រឹមតែមួយយប់ជាការស្រេច។ អ្នកគួរតែទទលទានទឹក មួយកែវនេះរាល់ពេលពោះទទេរមុនទទួលទានអាហារពេលព្រឹករយៈ ពេល កន្លះម៉ោង ទៅ ១ម៉ោងជាការស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]