(ភ្នំពេញ)៖ ពិតជាស៊យលើស៊យមែន តារាសម្តែងលោក ទ្រី សក្កដា ដែលទើបតែជាពីជំងឺមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែជួបរឿងស៊យថ្មីមួយទៀត ព្រោះរថយន្តរបស់លោក ដែលចតទុកចោលជិតផ្ទះ ត្រូវបានលោកចោរដៃឆើត លួចកាច់យកស្លាកលេខទៅបាត់ ដោយសុវត្ថិភាព។

ជាមួយគ្នានេះដែរលោក ទ្រី សក្កដា ក៏បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនជាសាធារណៈ ពីបាត់ស្លាកលេខរថយន្តខ្លួន ដើម្បីជាការអំពាវនាវឲ្យមហាជនបានដឹង ក្រែងថ្ងៃក្រោយមានជនណាម្នាក់ យកស្លាកលេខដែលបាត់នោះ ទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ផ្សេងៗ ជាដើម។

លោក ទ្រី សក្កដា បានសរសេរថា «ស្លាកលេខឡានខ្ញុំ ត្រូវបានលោកបងចោរគាស់យក នៅវេលាម៉ោងជាង១២រំលងអាធ្រាត្រ នៅសង្កាត់ផ្សារដេប៉ូ១។ បើសិនជាមានករណីល្មើសច្បាប់ផ្សេងៗ ទាក់ទងនឹងស្លាកលេខរថយន្តរបស់ខ្ញុំខាងលើ សូមបងប្អូនជួយធ្វើជាសាក្សីផង សូមទស្សនាកាមេរ៉ាសុវត្ថិភាព ខាងក្រោមនេះ របស់លោកចោរបិសាច។ ស្អែកត្រូវទៅជួបពេទ្យ នៅសុរិន្ទផង អាអើយអា!»។

បើតាមការបញ្ជាក់ពីលោក ទ្រី សក្កដា ស្លាក់លេខរថយន្តរបស់លោក ដែលត្រូវបានចោរលួចខាងលើនេះ គឺ (ភ្នំពេញ) 2AL-55 44 ។ ដូច្នេះបើសិនជាមានការប្រើប្រាស់ ខុសផ្លូវច្បាប់នោះ លោក ទ្រី សក្កដា មិនទទួលខុសត្រូវឡើយ៕

ទ្រី សក្កដា ជួបរឿងស៊យ ត្រូវចោរដៃឆើត​លួចកាច់ ស្លាក​លេខរថយន្ត​យកទៅបាត់ ខណៈខ្លួនទើបតែជាសះស្បើយ​ពីជំងឺ
ទ្រី សក្កដា ជួបរឿងស៊យ ត្រូវចោរដៃឆើត​លួចកាច់ ស្លាក​លេខរថយន្ត​យកទៅបាត់ ខណៈខ្លួនទើបតែជាសះស្បើយ​ពីជំងឺ
តារាសម្តែង ទ្រី សក្កដា
តារាសម្តែង ទ្រី សក្កដា
តារាសម្តែង ទ្រី សក្កដា និង Peypey Dy

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]