មន្ត្រីប៉ូលីសនៅ Jacksonville បានចោទប្រកាន់ស្រ្តីម្នាក់ថា មានចាក់ទឹកក្តៅដែលទើបនឹងពុះ ទៅលើកូនស្រីបង្កើតរបស់នាងអាយុ៩ខែ។

ប៉ូលីសនិយាយថា ស្រ្តី ដែលជាម្តាយឃោឃៅនោះ មានឈ្មោះ Michelle Julia Woodhouse-Deboyes អាយុ៣៣ឆ្នាំ ត្រូវបាន ជាប់ចោទពីបទធ្វើ ទុក្ខទោសដល់កូនបង្កើតអាយុ៩ខែ បង្កអោយកូនបង្កើតនោះ រងគ្រោះ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។

សេចក្តីថ្លែងការណ៏ ចេញមកពីមន្តី្រប៉ូលីស រាយការណ៏ថា មូលហេតុដែលនាង Woodhouse-Deboyes ចាក់ទឹកក្តៅទៅលើកូនស្រីបង្កើត ព្រោះនាង ខឹងនឹង កូនស្រីនោះយំពេក។ អ្នកស៊ើបអង្កេតនិយាយថា ស្រ្តីជាម្តាយបានចូលទៅផ្ទះបាយ ហើយ បានយកពែងកាហ្វេដាក់ទឹកក្តៅ បន្ទាប់ស្រ្តីនោះក៏ យកទឹកក្តៅនោះ ចាក់ទៅលើទារកតែម្តង។

ចំណែកទារកនោះ ពេលនេះត្រូវបានគេយកទៅព្យាបាល នៅមន្ទីរពេទ្យមួយ ឈ្មោះ North Carolina Jaycee Burn Center។ គ្រួពេទ្យនិយាយថា ទារកដែលរងគ្រោះនោះ ចូលប្រភេទរបួស ដំនាក់កាលទី២ទៅហើយ ខ្លួនប្រាណរបស់ទារក រលាករហូតដល់ ១២ភាគរយ។

ប៉ូលីសនិយាយ ម្តាយអប្រិយរូបនោះ ត្រូវបានចាប់ខ្លួន និង ពិន័យចំនួន 200,000 ដុល្លារ។ ប៉ុន្តែក្រោយមកនាងត្រូវដោះលែង ដោយមន្ត្រីរបស់តុលាការ Onslow County។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]