វៀតណាម៖ គួរឲ្យដឹងផងដែរថា នៅក្នុងកម្មវិធី “Miss Grand International” នារដូវកាលឆ្នាំពី២០១៧នេះ ត្រូវបានរៀបចំធ្វើឡើងនៅប្រទេសវៀតណាម ដែល មានវត្តមានស្រីស្អាតមកពីបណ្តាប្រទេសជាច្រើនចូលរួមប្រកួតប្រជែង ហើយនៅក្នុងនោះ ក៏មានវត្តមាន ស្រីស្អាត កញ្ញា ខ្លឹម ស្រីគា បានចូលរួមប្រលងតំណាងឲ្យប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីមានការបង្ហាញខ្លួន និងសមត្ថភាពជាច្រើនវគ្គ នៅលើឆាកអន្តរជាតិរួចមក កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia ត្រូវបានទស្សនិកជនមួយចំនួនចាប់អារម្មណ៍ និងធ្វើការប្រៀបធៀបសម្រស់ទៅនឹង Miss Grand វៀតណាម តាមរយៈរូបភាពដែលបង្ហោះថតជាគូនឹងគ្នា។

ក្នុងនោះផងដែរ អ្នកខ្លះមានមតិរិះគន់ចំពោះរ៉ូប ដែល ស្រីគា ពាក់ថាមើលទៅមិនសូវស្អាត តែដោយឡែកចំពោះមតិមួយចំនួនធំមានការកោតសរសើរ និងលើកទឹកចិត្ត ខ្លឹម ស្រីគា ដែលទោះបីជាពាក់រ៉ូបមិនសូវលេចធ្លោមែនពិត តែស្នាមញញឹម និងសម្រស់របស់នាងមើលកាន់តែយូរ កាន់តែស្រស់ស្អាត៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ? 

Miss Grand Cambodia និង Vietnam
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]