ការឡើងទម្ងន់មិនឈប់ឈរ ដែលមិនអាចសម្រេក ឬរក្សាទម្ងន់បានជារឿងដែលមនុស្សភាគច្រើន ជាពិសេសនារីៗតែម្តងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការឡើងទម្ងន់ភាគច្រើនបណ្តាលមកពីរបបចំណីអាហារដែលទទួលទានប្រចាំថ្ងៃតែម្តង។ តែការពិតទៅមានមូលហេតុជាច្រើនដែលធ្វើឱ្យកើតមានបញ្ហាឡើងទម្ងន់នេះផងដែរ។

ថ្ងៃនេះយើងនឹងលើកឡើងពីទម្លាប់ពេលព្រឹកមួយចំនួន ដែលធ្វើឱ្យឡើងទម្ងន់មកជម្រាបជូនមិត្តអ្នកអានជ្រាបជាចំណេះដឹង។ ដូច្នេះបើទាំងនេះសុទ្ធតែជាទម្លាប់របស់អ្នកនោះ អ្នកគួរតែចៀសវាងដាច់ខាតដើម្បីទទួលបានរូបរាងស្រស់ស្អាត ហើយការបញ្ចុះទម្ងន់ក៏បានសមបំណងផងដែរ។ តោះ! មកមើលទាំងអស់គ្នាថាទម្លាប់មិនល្អនោះមានអ្វីខ្លះ ៖  

ទម្លាប់រាល់ព្រឹកទាំង ៥ ដែលត្រូវតែចៀសវាងបើមិនចង់ឱ្យទម្ងន់ចេះតែឡើងមិនឈប់នោះទេ

១. គេងច្រើនពេក

ពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់រាងកាយនឹងបង្កើតអរម៉ូនម្យ៉ាងឈ្មោះថា Cortisol ដែលវាអាចធ្វើឱ្យអ្នកឃ្លានខ្លាំងខុសពីធម្មតា ប៉ុន្តែប្រសិនជាអ្នកគេងច្រើនពេកក៏មិនមានផលល្អចំពោះរាងកាយផងដែរ។ តាមការស្រាវជ្រាវបានរកឃើញថាការគេងលើសពី ១០ម៉ោងក្នុងមួយថ្ងៃអាចផ្តល់ហានិភ័យជាច្រើនចំពោះសុខភាពរាងកាយ។ ការគេងត្រឹមតែ រយៈពេល ៨ម៉ោងក្នុងមួយថ្ងៃគឺជាជម្រើសដែលល្អបំផុត។  

ទម្លាប់រាល់ព្រឹកទាំង ៥ ដែលត្រូវតែចៀសវាងបើមិនចង់ឱ្យទម្ងន់ចេះតែឡើងមិនឈប់នោះទេ

២. ក្រោកឡើងក្នុងទីងងឹត

ពេលដែលអ្នកក្រោកពីដំណេកនៅពេលព្រឹកអ្នកគួរតែក្រោកឡើងបើកវាំងនន ឬបើកបង្អួចដើម្បីឱ្យមានពន្លឺជះចូលទៅក្នុងបន្ទប់ទើបជាការប្រសើរ។ ពន្លឺចេញពីព្រះអាទិត្យនៅពេលព្រឹកមានគុណប្រយោជន៍ចំពោះសុខភាពរាងកាយរបស់យើងជាច្រើន ដូចជាធ្វើឱ្យរាងកាយអ្នកស្រស់ថ្លា បំបាត់អាការងងុយគេង ថែមទាំងធ្វើឱ្យមុខងារប្រព័ន្ធរំលាយអាហារចាប់ផ្តើមដំណើរការថែមទៀតផង។ ដូច្នេះចំណាយពេលត្រឹមតែ ២០នាទី ទៅ ៣០នាទីស្រូបយកពន្លឺព្រះអាទិត្យពេលព្រឹកគ្រប់គ្រាន់ហើយសម្រាប់អត្ថប្រយោជន៍ទាំងអស់នេះ។  

ទម្លាប់រាល់ព្រឹកទាំង ៥ ដែលត្រូវតែចៀសវាងបើមិនចង់ឱ្យទម្ងន់ចេះតែឡើងមិនឈប់នោះទេ

៣. គេងលេងលើគ្រែ

ដល់ម៉ោងត្រូវក្រោកពីដំណេក អ្នកត្រូវតែក្រោកភ្លាមមិនត្រូវដង្អក់យូរនៅលើគ្រែនោះទេ។ ការគេងដែលល្អ និងត្រឹមត្រូវគឺគេងឱ្យបានគ្រប់គ្រាន់តាមចំនួនដែលកំណត់ (៨ម៉ោង) ដោយមិនបាច់ចំណាយពេលគេងលេងបន្ថែមនៅពេលព្រឹកនោះទេ។ 

ទម្លាប់រាល់ព្រឹកទាំង ៥ ដែលត្រូវតែចៀសវាងបើមិនចង់ឱ្យទម្ងន់ចេះតែឡើងមិនឈប់នោះទេ

៤. មិនបានថ្លឹងទម្ងន់

វាប្រហែលជាចម្លែកបន្តិច ប៉ុន្តែអ្នកប្រាកដជាភ្ញាក់ផ្អើលបើសិនជាអ្នកតែងតែថ្លឹងទម្ងន់រាល់ព្រឹក ព្រោះវាអាចធ្វើឱ្យអ្នកស្រកទម្ងន់មិនគួរឱ្យជឿ។ ការដឹងពីទម្ងន់របស់ខ្លួនឯងនឹងធ្វើឱ្យអ្នកមានការបារម្ភ និងព្យាយាមធ្វើយ៉ាងណាដើម្បីបញ្ចុះទម្ងន់ ឬរក្សាទម្ងន់មិនឱ្យកាន់តែកើនបន្តទៀត។   

ទម្លាប់រាល់ព្រឹកទាំង ៥ ដែលត្រូវតែចៀសវាងបើមិនចង់ឱ្យទម្ងន់ចេះតែឡើងមិនឈប់នោះទេ

៥. មិនទទួលទានអាហារពេលព្រឹក

វាជាកំហុសដ៏ធំមួយដែលមនុស្សជាច្រើនគិតថាការទទួលទានអាហារពេលព្រឹកនឹងធ្វើឱ្យអ្នកធាត់។ ប៉ុន្តែបើសិនជាអ្នកទទួលទានអាហារពេលព្រឹកចំនួន ៦០០កាល់ឡូរីដែលមានជាតិប្រូតេអ៊ីនកាបូអ៊ីដ្រាត និងបង្អែមមួយចានតូចបន្ថែមទៀត នឹងធ្វើឱ្យអ្នកទទួលទានអាហារនៅពេលបន្ទាប់កាន់តែតិចទៅ៕  

ទម្លាប់រាល់ព្រឹកទាំង ៥ ដែលត្រូវតែចៀសវាងបើមិនចង់ឱ្យទម្ងន់ចេះតែឡើងមិនឈប់នោះទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]