កំពង់ចាម៖ តាមរយ:កម្មវិធី GATSBY Success Together ហ្គេតប៊ីបាននាំតារាចម្រៀង នីកូ ទៅជួបផ្ទាល់ជាមួយសិស្សនិស្សិត ក៏ដូចជាអ្នកគាំទ្រ នៅសាកលវិទ្យាល័យ វេស្ទើន ខេត្តកំពង់ចាម។

២ថ្ងៃមុនការប្រគំតន្រ្តី នីកូបានធ្វើឲ្យកុមារកំព្រានៅខេត្តកំពង់មានមានក្តីរំភើប និងភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគេបានទទួលអំណោយ ក៏ដូចជាការអាហារដែល នីកូ និង ហ្គេតប៊ី បានរៀបចំជាពិសេសសម្រាប់ពួកគេ។ ដោយឡែកនៅថ្ងៃទី១នៃព្រឹត្តិការណ៍នេះ ហ្គេតប៊ីបានបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃស្តីពី Merchandising ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សិស្សនិស្សិត ជាទុនមួយសម្រាប់ពួកគេនៅពេលអនាគត ។ ដើម្បីឲ្យសិស្សនិស្សិតបានអនុវត្តដោយផ្ទាល់ ក្រុមហ៊ុនក៏បានរៀបចំការប្រកួតរៀបផលិតផលលើធ្នើតាមទីផ្សារនានា រួមជាមួយប្រាក់រង្វាន់ ជាច្រើនថែមទៀតផង។ 

កម្មវិធីដែលធ្វើឲ្យសិស្សនិស្សិតមានការចាប់អារម្មណ៍ កាន់តែខ្លាំងនោះគឺ វេទិការនិស្សិតចែករំលែកបទពិសោធន៍ ដោយហ្គេតប៊ីបានអញ្ជើញ វាគ្មិនល្បីៗ ដើម្បីចូលរួមចែករំលែកគន្លឹះនៃភាពជោគជ័យ ការរៀបចំផែនការសម្រាប់ជីវិត និង ជួយប្រឹក្សាពីបញ្ហាមួយចំនួនរបស់សិស្សនិស្សិតថែមទៀតផង។ សិស្សនិស្សិតដែលចូលរួមបានថ្លែងថា ក្នុងរយ:ពេល៣ថ្ងៃនេះ ហ្គេតប៊ីបានធ្វើឲ្យសិស្សនិស្សិតទាំងអស់ជួបជុំគ្នា បង្កបរិយាកាសសប្បាយរីករាយ ជាពិសេសកម្មវិធីរបស់ហ្គេតប៊ី មិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងនាំមកនូវការចែករំលែក បទពិសោធន៍ និងចំណេះដឹងជាច្រើនដល់សិស្សនិស្សិតថែមទៀតផង។ សម្រាប់សិស្សនិស្សិត ទាំងអស់ គឺតែងតែបានចូលរួមកម្មវិធីដ៏មានសារ:សំខាន់នេះជារៀងរាល់ឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖​

កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together
កម្មវិធី GATSBY Success Together

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ