ភ្នំពេញ៖ ជាកាពិតណាស់ កម្មវិធីប្រលងចម្រៀងក្មេងលំដាប់ថ្នាក់ពិភពលោក (The Voice Kids Cambodia) កំពុងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ដែលអ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹមរង់ចាំមើលថា តើអ្នកណាជាម្ចាស់ពានសម្លេងដ៏ពិតប្រាកដ។

មួយសប្ដាហ៍ទៅមួយសប្ដាហ៍ កាន់តែប្លែកទៅប្លែកទៅ ជាមួយនឹងការបញ្ចេញសមត្ថភាពដ៏អស្ចារ្យ ព្រោះកូនក្រុមនីមួយៗសុទ្ធតែមានសមត្ថភាពខ្លាំងរៀងៗខ្លួន។

ជាក់ស្តែងគេសង្កេតឃើញកូនក្រុមរបស់លោកព្រាប សុវត្ថិ គឺកុមារា ឡុង លីគង្គ័ បានបកស្រាយបទចម្រៀងមួយបទចំណងជើងថា «សាច់កម្មណាស់ខ្ញុំ» ដែលជាបទតម្រូវឲ្យស្រែកខ្លាំង។ មួយបទនេះ លីគង្គ័ បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន បូករួមនឹងមេក្រុមរបស់ខ្លួនលោកព្រាប សុវត្ថិ ផងដែរ ធ្វើឲ្យលោកញញឹម ជាមួយការពេញចិត្តយ៉ាងខ្លាំង។

ទីបំផុត កុមារា ឡុង លីគង្គ័ បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយសារសម្លេងដ៏ពិរោះ បានទាក់ចិត្តអ្នកទស្សនាក៏ដូចជា Coach របស់ខ្លួនផ្ទាល់៕

កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

ប្អូនប្រុសឡុង លីគង្គ័
ប្អូនប្រុសឡុង លីគង្គ័
Coach ព្រាប​ សុវត្ថិ
Coach ព្រាប​ សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ