ភ្នំពេញ៖មួយរយៈចុងក្រោយនេះក្មួយស្រីបង្កើតកញ្ញា ដេននី ក្វាន់ ដែលគេតែងហៅ ប្អូនស្រីថា«ល្អហួស» ឬyaya ទី២ កំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក។

ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃគម្រប់ខួបអាយុ៨ឆ្នាំ សម្រាប់ប្អូនស្រី តែអ្វីដែលនឹកស្មាន មិនដល់នោះ នៅក្នុងវីដេអូដែលកញ្ញា ដេននី ក្វាន់ បានឡាយ នាងល្អហួស ដែលជាក្មួយស្រី បែរជាបង្ហូរទឹកភ្នែកឥតឈប់ ទៅវិញ។

ចំពោះមូលហេតុនៃការហូរទឹកភ្នែកនេះ មកប្អូនស្រី មិនអាចឆ្លងថ្ងៃកំណើត ជាមួយអ្នកម៉ាក់ ជាទីស្រលាញ់បាន ដោយសារតែអ្នកនាង ចោម ច័ន្ទ ត្រូវត្រឡប់ទៅខេត្តដើម្បី បំពេញ ការងារបន្ទាន់។

យ៉ាងណាមិញ អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏បានផ្ញើរសារជូនពរកូនស្រីសំណព្វចិត្ត នឹងសន្យាថាពេលរួចភារៈកិច្ច អ្នកនាង នឹងប៉ះប៉ូវជូនកូនស្រីវិញមិនខាន។

គួរបញ្ជាក់ដែរថា បើទោះគ្មានវត្តមានអ្នកម៉ាក់ប្អូននៅក្បែរក៏ពិតមែន ក៏កញ្ញា ដេននី ក្វាន់ និងលោកពូ បានធ្វើខួបកំណើតជូន នាងល្អហួស ជាមួយនឹងនំខេក យ៉ាងស្រស់ស្អាត ផងដែរ៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា! 

«នាងល្អហួស» ឬyaya ទី២ កំពុងបង្ហូរទឹកភ្នែក
«នាងល្អហួស» ឬyaya ទី២ កំពុងបង្ហូរទឹកភ្នែក
អ្នកនាង ចោម ច័ន្ទ បង្ហាញអារម្មណ៍សោកស្ដាយ ពេលឃើញ«នាងល្អហួស» ឬyaya ទី២ កំពុងបង្ហូរទឹកភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់