ភ្នំពេញៈ ថ្មីៗនេះ ពាក្យចចាមអារ៉ាម ពីមាត់មួយ ទៅមាត់បាន លេចឮខ្ទរខ្ទារ ជាពិសេសក្នុង មជ្ឈដ្ឋាន អ្នកសិល្បៈ ដោយបាន ជជែក វែកញ៉ែកពីភាព អាថ៌កំបាំង ក្នុងការសង្ស័យថា អតីតពិធីការិនី ពេជ្រ សិរីរ័ត្ន កំពុងសំងំ ពរពោះអត់ប្ដី ខណៈដែលវត្តមាន របស់នាង បានចាកចេញ ឆ្ងាយពីពិភពសិល្បៈ ទៅសំងំរស់សុខស្រួស ក្នុងវីឡាដ៏ស្កឹមស្កៃ ក្នុងបុរីពិភពថ្មី និង បានលេចឮពី ចំណង ស្នេហា អាថ៌កំបាំង ជាមួយបុរស អ្នកមានទ្រព្យ ដូចជាមានឈ្មោះ ជាឧកញ៉ា ជាអ្នកជំនួញ មន្ត្រីស្ថានទូត កូនប្រុសមន្ត្រី ផ្នែក ភស្តុភានៅក្រសួងមហាផ្ទៃ និងនាយទាហាន ជាន់ខ្ពស់មួយរូបជាដើម ។

ចំណងស្នេហ៍អាថ៌កំបាំង ដែលធ្វើឲ្យនាងមានបានដល់សព្វថ្ងៃ មិនទាន់ស្ងប់រលត់ ស្រួលបួលផង ស្រាប់តែ ពេជ្រ សិរីរ័ត្ន បានរង នូវព័ត៌មាន បោកបក់ធ្ងន់ធ្ងរ ជាថ្មីម្តងទៀត ថា នាងកំពុងតែសំងំ មានផ្ទៃពោះ ខណៈដែលកូនក្នុងផ្ទៃត្រូវបាន គេអះអាងថា អាច មានអាយុប្រហែល ជា៦ទៅ៧ខែ ហើយត្រៀមបង្កើត នៅដើមឆ្នាំ២០១៣ នេះទៀតផង ។ ប្រភពព័ត៌មាន ពីអ្នកនៅជិតខាង ផ្ទះ របស់ ពេជ្រ សិរីរ័ត្ន បានបង្ហើបឲ្យដឹងថា ពួកគេបានឃើញ ពេជ្រ សិរីរ័ត្ន មានទំហំផ្ទៃពោះ ធំចំឡែក នាងមិនសូវចេញដើរ ទៅ ណាមកណាទេ គឺសំងំតែនៅក្នុងផ្ទះ ហើយពេលទៅហាង ម៉ាស្សា និងស្ប៉ារបស់នាង យូរៗម្តង ទើបឃើញនាង ទៅមើលការ ខុសត្រូវ នៅទីនោះ ហើយបុគ្គលិក ក៏មានចម្ងល់ថា ហេតុអ្វីបានជាពោះ របស់ ពេជ្រ សិរីរ័ត្ន មានស្ថានភាព ខ្ទាតធំចំឡែក បែបនេះ?

ទោះបីជាមានការលើកឡើង ខាងលើថា ពេជ្រ សិរីរ័ត្ន កំពុងតែសំងំពរពោះ យ៉ាងណាក្តី ក៏នាងនៅតែ អះអាង ម្តងហើយ ម្តង ទៀតថា "បើនាងមិនទាន់មានប្តីផង តើឲ្យមានកូន យ៉ាងម៉េចនឹងកើត ?" ប៉ុន្តែពេលចោទ ជាសំណួរ ថា តើពេលនេះ នាងអាច បញ្ជាក់ឲ្យ បានច្បាស់ទេថា តើនាងកំពុងតែពរពោះ ដូចពាក្យគេនិយាយមែន ឬយ៉ាងណា ? ពេជ្រ សិរីរ័ត្ន និយាយ ថា "រឿងមាន កូន ឬគ្មានកូន ព័ត៌មានហ្នឹងយូរ មកហើយ ហើយបើខ្ញុំមានកូន មានតែសុំកូនគេ មកចិញ្ចឹម "។

ពេជ្រ សិរីរ័ត្ន និយាយលាយឡំនឹងសំណើចថា "ដូចខ្ញុំបាននិយាយអ៊ីចឹងថា ព័ត៌មានចុះពីខ្ញុំ ច្រើនណាស់ តាំងពីខ្ញុំទៅ កំពង់សោម លើកមុនប្រហែល ជាខ្ទង់៣ ខែមុនមកម្ល៉េះ... ។ មានព័ត៌មានជាច្រើន បានតេមកសួរខ្ញុំ ថាមានកូនអត់ ? ហើយខ្ញុំ បានប្រាប់ថា ខ្ញុំអត់មានទេបើសិន ជាមាន ខ្ញុំយកកូនគេមកចិញ្ចឹម ហើយមើលទៅ (សើច...)ឲ្យខ្ញុំមាន ខ្ញុំអត់មានទេ ..បើថ្ងៃ ក្រោយ ខ្ញុំមាន ខ្ញុំអត់ធានាដែរ....! ប៉ុន្តែឥឡូវខ្ញុំអត់មានទេ "។

ពេលសួរថា ប្រសិនបើនាងមានកូនដូចអ្វីដែលបានលេចឮ តើនាងហ៊ានបង្ហាញមុខប្ដីឲ្យមហាជន បានស្គាល់ទេ? ពេជ្រ សិរីរ័ត្ន ឆ្លើយថា " តាមការពិតទៅ អារឿងទាំងអស់ហ្នឹង ខ្ញុំមិនអាចប្រាប់បានទេ ព្រោះវាជារឿង ឯកជនរបស់ខ្ញុំ... ខ្ញុំសូមនិយាយ បើក ចំហរអ៊ីចឹង.. ទោះបីជាខ្ញុំចង់បង្ហាញ ក៏ជារឿងរបស់ខ្ញុំ ទោះបីជាខ្ញុំមិនចង់បង្ហាញ ក៏វាជារឿងរបស់ខ្ញុំ ឥឡូវហ្នឹង ខ្ញុំឈប់ពី សិល្បៈ ហើយ ខ្ញុំបាននិយាយទៅកាន់ពួកគាត់ ថាបើចុះផ្សាយពីខ្ញុំទៀត... គួរសុខចិត្តទៅយកព័ត៌មាន ពីអ្នកសិល្បៈ ដ៏ទៃទៀត ដែល លេចមុខនៅ លើកញ្ចក់ទូរទស្សន៍ទៅ... ព្រោះការដែលខ្ញុំលើក បទសម្ភាសន៍នេះ មិនមែនខ្ញុំចង់ឲ្យពួកគាត់ ចុះពីខ្ញុំទេ.. ក៏ប៉ុន្តែ លេខទូរស័ព្ទខ្ញុំ នៅតែប្រើ តេមកខ្ញុំ ក៏ខ្ញុំមិនដឹងថាជាអ្នកណាដែរ ហើយខ្ញុំលើកហ្នឹង... គឺដោយសារតែខ្ញុំ មិនបានចុច ទៅណាទេ ហើយមានព័ត៌មានមួយ ចំនួនថា ខ្ញុំហ្នឹងគេច..។ តែចំពោះអ្នកព័ត៌មាន ទាំងអស់តេមកខ្ញុំ ខ្ញុំលើកជានិច្ចគ្រាន់ តែពេលខ្លះតេមកខ្ញុំ ខ្ញុំប្រាប់ថាមិនបាច់ ចុះពីខ្ញុំទេ ព្រោះខ្ញុំឈប់ពីសិល្បៈ ហើយខ្ញុំ អត់ចង់បានមុខមាត់ ល្បីល្បាញអីដែរ.. ព្រោះរឿងចចាម អារ៉ាម វាសាំ សម្រាប់ខ្ញុំទៅហើយ ខ្ញុំប្រាប់គាត់បែបហ្នឹង ហើយអ្នកសារព័ត៌មាន ខ្លះក៏គាត់យល់ដែរ..។ ខ្ញុំមិនមានសិទ្ធិ អាចបិទរបស់ គេទេ គេមានសិទ្ធក្នុងការ ចុះផ្សាយ ហើយខ្ញុំក៏មានសិទ្ធិ ក្នុងការបកស្រាយដែរ។ គួរយល់ខ្ញុំថា បកស្រាយក៏ វាហត់ដែរ....។ មិនមែនតែខ្ញុំមួយនោះទេ ដែលខ្ញុំមិនបង្ហាញមុខ គូរស្នេហ៍ មានអ្នកខ្លះសិល្បៈ ជាច្រើនក៏ធ្វើ បែបហ្នឹងដែរ ដើម្បីរក្សា កេរ្តិ៍ឈ្មោះ របស់គេ "។ទោះបីជាមានការអះអាងបែបនេះក្តី ទស្សនិកជននៅតែមិនទាន់អស់ការ សង្ស័យ ទាំងស្រុងនោះទេ ដរាបណានាង មិន បង្ហាញខ្លួន ឲ្យមហាជនឃើញ ជាសាធារណៈ ដូចអ្វី ដែលនាងធ្លាប់បង្អួត ប្រាប់គេពីភាព មានរបស់នាង ដូចជាការជិះ រថយន្តទំនើបៗ មានលុយរហូតបើក ហាងខ្លួនឯង និងរស់នៅក្នុងវីឡា ដ៏ស្កឹមស្កៃ ជាដើម ។

មានសំណួរជាច្រើនបានដាក់ការសង្ស័យទៅលើ អតីតពិធិការិនី ពេជ្រ សិរីរ័ត្ន ដោយសារមាន ប្រភពមួយចំនួន បានលើកឡើង ថា ប្រសិនបើនាង មានកូនមែននោះ តើបុរសណាម្នាក់ហ៊ាន ចេញមុខទទួលខុសត្រូវ ចំពោះកូនក្នុង ផ្ទៃនាង? ព្រោះបុរសដែល មានទំនាក់ទំនងជាមួយ នាងខាងលើ សុទ្ធតែត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធនឹង ប្រពន្ធ កូន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]